Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បែក​ភ្នែក​! ​ព្រោះតែ​បោះបង់ចោល​វិញ្ញាសា​សម្លៀកបំពាក់​សិច​ស៊ី​ ធ្វើឱ្យការប្រឡង​បវរ​ក​ញ្ញាអាមេរិក​២០១៨ ​រង​បរា​ជ័យ​យ៉ាងធ្ងន់ធ្ងរ​

spot_img

​តាម RT ការប្រឡង​បវរកញ្ញា​អាមេរិក​លើក​ទី​៩៨​ បានទទួល​«​មហា​បរាជ័យ​» ព្រោះតែ​គេ​ពុំបាន​សម្លឹង​ឃើញ​ស្រី​ស្អាត​ក្នុង​ឈុត​សិច​ស៊ី ធ្វើឱ្យ​ពលរដ្ឋ​អាមេរិក​ជាច្រើន​ងាក​ទៅ​ទស្សនាការ​ប្រកួតបា​ល់ឱប​ដែល​សម្បូរ​ទៅដោយ​កីឡាករ​«​មាឌធំ​ខ្ពស់»​ទៅវិញ​។​ ទាំងនោះ​ព្រោះតែ​វា​ខ្វះ​វិញ្ញាសា​មួយ​ដែល​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​បំផុត​។​

Miss New York Nia Franklin reacts after being named Miss America 2019, as she is crowned by last year’s winner Cara Mund, Sunday, Sept. 9, 2018, in Atlantic City, N.J. (AP Photo/Noah K. Murray)

​ជាក់​ស្ដែង​ចំនួន​អ្នក​ទស្សនា​ការប្រឡង​បវរកញ្ញា​អាមេរិក​២០១៨ តាម Channel ​រប​ស់ទូ​រទស្ស​ន៍ ABC បាន​ថយ​ចុះ​៣៦​ភាគរយ​ប្រៀប​ទៅ​នឹង​ឆ្នាំ​ទៅ​មិញ​។​

ឈុត​ស​ម្លៀ​កបំពាក់​មុជទឹក​ត្រូវបាន​គេ​និយម​ទស្សនា​នោះ ​បែរជា​ត្រូវ​លុប​ចោ​ល​


​​មូលហេតុ​គឺ​ដោយសា​រ​ឥទ្ធិពល​នៃ​ចលនា​សិទ្ធិនារី #MeToo ។ ស្ថាប័ន​រៀបចំ​ការប្រឡង​បវរកញ្ញា​អាមេរិក​នៅ​ខែមិថុនា​កន្លងមក​បាន​សម្រេចចិត្ត​លុប​ចោ​ល​វិញ្ញាសា​ឈុ​ត​មុជទឹក ក៏ដូចជា​ផ្នែក​មួយ​នៃ​ឈុត​ស​ម្លៀក​បំពាក់​សម្រាប់រាត្រី​ស​មោ​សរ​ដោយ​សំ​អាង​ហេតុផល​ថា​បណ្ដា​បេ​ក្ខ​នារី​«​ពុំគប្បី​ត្រូវ​បានវាយតម្លៃ​រូ​បស​ម្ផ​ស្ស​ដោយសារ​ការបញ្ចេញ​រាង​កាយ​សំដិល​មក​ខាងក្រៅ»​។​

​ពិតជា​គ្មានអ្វី​គួ​រឱ្យភ្ញាក់ផ្អើ​​ល​ឡើយ កង្វះ​នៃ​វិញ្ញាសា​​សំខាន់​២​ដែល​តែង​ទាក់ទាញ​អារម្មណ៍​បំផុត​ក្នុង​ការប្រឡងរូប​សម្ផស្សបាន​ធ្វើឱ្យ​ទស្ស​និកជ​ន​លែង​ចាប់​អារ​ម្មណ៍​នឹង​ការប្រឡង​បវរកញ្ញា​អាមេរិក​២០១៨​ទៀត​។​ហេតុ​នេះឯង ​ទើប​ពលរដ្ឋ​អាមេរិ​ក​ងាក​មក​កម្សាន្ដ​ជាមួយនឹង​ការប្រកួត​កីឡា​ ព្រោះតែ​​«​កន្ត្រាក់​អារម្មណ៍​»​ជាង​៕
​លី​សា​

 

spot_img
×