Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២ ខែ​កញ្ញា កើតឡើង​១១​លើក ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​១២​នាក់​

spot_img

​​ភ្នំពេញ ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យដឹងថា​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១១​លើក​(​យប់​៧​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​៩​នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល ៣​នាក់​(​ប្រុស​)​។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់​(​យប់​១​នាក់​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមាន ៖ ល្មើស​ល្បឿន ៤​លើក (​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធ ១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​២​នាក់​), ស្រវឹង ១​លើក​, ងងុយដេក​១​លើក​(​ស្លាប់​១​នាក់​)​និង​កត្តា​យាន ១​លើក​។​
​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន​២​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង​និង​គោយន្ត​១​គ្រឿង​។​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក​, រថយន្ត​ធុន​តូច ចំនួន​៣​លើក​, រថយន្ត​ធុន​ធំ ៤​លើក​, គោយន្ត​១​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៦​លើក​, ផ្លូវ​ខេត្ត ៣​លើក​និង​ផ្លូវលំ​១​លើក​។​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ធំ ១​លើក ស្លាប់​២​នាក់​, កណ្តាល ១​លើក ស្លាប់​១​នាក់​, បន្ទាយមានជ័យ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ព្រះសីហនុ ៣​លើក ស្លាប់ ៤​នាក់ និង​ភ្នំពេញ ២​លើក ស្លាប់ ១​នាក់ របួស ២​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​១២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន​៩៦​លើក ស្លាប់​ចំនួន​៤៥​នាក់ របួស​សរុប​ចំនួន​១៣៥​នាក់ របួសធ្ងន់​៩៨​នាក់ របួសស្រាល​ចំនួន​៣៧​នាក់ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១១ ខែ​កញ្ញា ដល់​ម៉ោង​១៤ ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ២,៨១៣ គ្រឿង (​ម៉ូតូ​៥៧%) , មធ្យោបាយ​ល្មើស ៤៥១​គ្រឿង (​ម៉ូតូ​៧៥%), អប់រំ ១៧៩​គ្រឿង (​ម៉ូតូ​៤១%), ពិន័យ ២៧២​គ្រឿង (​ម៉ូតូ​១០០%) ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×