Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​២​នាក់​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទៅ​តុលាការ​

spot_img

ឧត្តរមានជ័យ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ជនសង្ស័យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧត្តរ​មានជ័យ​បាន​ឃា​ត់​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ស្រុក​បន្ទាយ​អំពិល​។​

​មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ សា​រ៉ា បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២-​ឈ្មោះ រឿ​យ ឆឿ​ន ភេទ​ស្រី អាយុ​៣៧ ឆ្នាំ​រស់នៅ ភូមិ​គោក​ចាន់​រី សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ វត្ថុតាង​ដកហូត​រួម​មានៈ​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​wy ចំនួន ១៤៤ គ្រាប់ ស្មើ​១២.៩៦​ក្រាម​និង​មេតំ​ហ្វេ​តា​មីន ice ចំនួន​១០ កញ្ចប់ ធំ​០១ កញ្ចប់ ស្មើរ​និង ៥.៤៤ ក្រាម ទូរស័ព្ទដៃ​ចំនួន ២ គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×