Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​សម្លាប់​អ្នកបើកបរ​រថយន្ដ​និង​ព្រូឡាន​៣៣​នាក់​

spot_img

បុរស​អាយុ​៤៨​ឆ្នាំ​ម្នា​ក់នៅ​ឥណ្ឌា សារភាពថា បានសម្លាប់​អ្នកបើកបរ​និង​ព្រូឡាន​ដឹកទំនិញ​ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក​។

​ប្រភពពី AP ឱ្យដឹង​នៅ​ថ្ងៃទី​១២​កញ្ញា​ម្សិលមិញ​នេះ​ថា ជនសង្ស័យ​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ពី​រស​ប្ហា​ហ៍​មុន​នៅ​ទីក្រុង Bhopal រដ្ឋធានី​នៃ​រដ្ឋ Madhya Pradesh ។​

​ប៉ូលិស​ដោយ​ចៃដន្យ​បានឃើញ​ឈ្មោះ​នេះ​ស្ថិតក្នុង​បញ្ជី ខណៈពេល​ពួកគេ​ស៊ើបអង្កេត​ករណី​សម្លាប់​អ្នកបើកបរ​រថយន្ដ​ដឹកជញ្ជូន​ម្នាក់​ថ្មីៗ​នេះ​ក្នុង​រដ្ឋ​របស់ខ្លួន​។​

​ក្រោយពេល​ចាប់ខ្លួន ជនល្មើស​សារភាពថា ដំបូង​គេ​ចាប់ផ្ដើម​ទាក់ទង​ជាមួយនឹង​អ្នកបើកបរ​នៅ​ក​ន្លៃ​ង​លក់​អាហារ​តាមផ្លូវ បន្ទាប់មក​ឆ្លៀត​ដាក់​ថ្នាំ​សណ្ដំ​។ ជនល្មើស​បើកបរ​រថយន្ត​របស់​ជនរងគ្រោះ​ទៅកាន់​កន្លែង​ស្ងាត់ រួច​រឹត​ក​សម្លាប់ ហើយ​យក​សាកសព​ទៅ​គ្រវាត់ចោល​ក្នុងព្រៃ​។​

​បន្ទាប់មក​បុរស​នេះ​និង​ជន​រួមគំនិត​បាន​យក​រថយន្ដ​និង​ទំនិញ​ទាំងនោះ​ទៅ​លក់ ។​មាន​បុរស​៧​នាក់​ទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន ហើយ​សារភាពថា​ពួកគេ​ធ្លាប់បាន​ជួយ​ដល់​ជនល្មើស​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ទាំងនោះ​។​

​មន្ដ្រីប៉ូលិស​ម្នាក់​នៅ​រដ្ឋ​Madhya Pradesh ឈ្មោះ​Dharmendra Choudhary ឱ្យដឹងថា ឧក្រិដ្ឋ​ជននេះ​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ​Maharashtra មុននេះ​ប៉ុន្មាន​ឆ្នាំ ព្រោះ​មាន​ទាក់ទិន​ដល់​ករណី​ប្លន់​ស្រដៀង​គ្នា​នេះ ប៉ុន្ដែ​ក្នុងអំឡុងពេល​កាត់ទោស​វា​បានគេច​ខ្លួន​។​ក្រោយមក​ក៏​បន្លំ​ធ្វើជា​ជាងកាត់ដេរ​នៅ​ភូមិតូច​មួយ​នៅ​ភូមិ​Bhopal ៕

​សូ​យ​ន​

spot_img
×