Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​

spot_img

​ក្រចេះ ​៖ កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ទាំង​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ អាវុធហត្ថ​ស្រុក​ស្នួល បានឲ្យដឹងថា កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ៅ សុ​ផុន មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ស្នួល សម្របសម្រួល​ដោយ​លោក ធុច បច្ចះ​សន្តិភាព ព្រះរាជអាជ្ញារង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​មួយចំនួន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ជី​វ៉ាត់ ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​យោងតាម​របាយការណ៍​អាវុធហត្ថ ស្រុក​ស្នួល បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ពុធ សុខ​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់​ភូមិ ឃុំ​ខាងលើ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់ ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ អាវុធ​ខ្យល់​កែច្នៃ​១​ដើម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ និង​សម្ភារៈ​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។ ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច នាំយក​ទៅ​រក្សាទុក​បណ្ដោះ​អាសន្ន នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ស្នួល និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ដ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×