Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រជាជន ធ្វើឱ្យ​ប្រសើរឡើង ស្ថានភាព​សុខភាព​បន្ត​ពូជ ក៏​ដូចជា​សុខភាព​មាតា ទារក​និង​កុមារ​

spot_img

​ភ្នំពេញ ​៖ នា​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៤និង០០ រសៀល នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានអនុញ្ញាត​ឱ្យ លោកស្រី Sithy Rizvina de Alwis តំណាង​មូលនិធិ​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​។​

​លោក​រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល បាន​សម្តែង​ការស្វាគមន៍​ចំពោះ លោកស្រី Sithy Rizvina de Alwis ដែល​ត្រូវបាន​តែងតាំង​ជា​តំណាង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា ហើយ លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ អង្គការ UNFPA ដែល​តែងតែ​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​កម្ពុជា ជាពិសេស​ដល់​កម្មវិធី សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក​និង​កុមារ​។​

​លោកស្រី​តំណាង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា បាន​សម្តែង​អំណរគុណ ដល់​ក្រសួង​សុខាភិបាល ជាពិសេស​ចំពោះ​ភាព​ដឹកនាំ​របស់ លោក​រដ្ឋមន្ត្រី ដែល​តែងតែ​សហការ​និង​គាំទ្រ​គម្រោង​របស់​អង្គការ UNFPA​។

លើសពីនេះ លោកស្រី​ប្រធាន​អង្គការ បាន​ជម្រាបជូន​ថា ការគាំទ្រ​របស់​អង្គការ UNFPA បាន​ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​អត្រា មរណភាព​របស់​មាតា ទារក​និង​កុមារ នៅ​កម្ពុជា ក៏​ដូចជា​បាន​ធ្វើឱ្យ​ប្រសើរឡើង ស្ថានភាព​សុខភាព​បន្ត​ពូជ ក៏​ដូចជា​សុខភាព​មាតា ទារក​និង​កុមារ​។ លើសពីនេះ​ទៀត លោកស្រី​ប្រធាន​អង្គការ បាន​ស្នើ​សុំ​លោក​រដ្ឋមន្ត្រី បន្ត​ការគាំទ្រ​លើ​គម្រោង​ផែនការ​សកម្មភាព​ប្រចាំ​ប្រទេស​របស់​អង្គការ UNFPA 2019-2023 ជា​បន្ត​ទៀត​។​

ជា​ការឆ្លើយតប​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកស្រី​តំណាង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា ហើយ​ក្រសួង​សុខាភិបាល​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​បន្ត​ការគាំទ្រ និង​សហការ​ជាមួយ​អង្គការ UNFPA ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យបាន​ការកាត់បន្ថយ​អត្រា​មរណភាព​មាតា ទារក​និង​កុមារ​បន្ថែមទៀត និង​ជា​ពិសេស​ធ្វើ ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក​និង​កុមារ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×