Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ស្លាប់ ដោយ​ត្រូវ​រថយន្ត​កុង​តឺន័រ​បើកបុក ហើយ​បើក​រត់​បាត់​

spot_img

​រាជធានី​ភ្នំពេញ ៖ បុរស ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ បើក​បុក​ពីក្រោយ ហើយ​បើក​រត់​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ត្រង់​ចំណុច​មុខ​បន្ទាយ​កងពលតូច​លេខ​៧០ ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ប្រាក់ បុរី កើត​ឆ្នាំ​១៩៨១ មាន​ស្រុកកំណើត​នៅ​ពាម​ឧកញ៉ា​អ៊ុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។ ជនរងគ្រោះ​និង​បុរស​ម្នាក់​ទៀត ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Smash ស៊េរី​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9502 ឌុប​គ្នា មកដល់​កន្លែងកើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ មួយគ្រឿង បើក​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ បណ្តាលឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាលបាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×