Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ ឃាតករ​សម្លាប់ ហើយ​ដឹក​សាកសព តាម​រថយន្ត យក​មក​ប្លុង​ចោល នៅ ក្បែរ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​

spot_img

​ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ ឃាតករ​សម្លាប់​ហើយ​ដឹក​សាកសព តាម​រថយន្ត យក​មក​ប្លុង​ចោល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ចម្ងាយ​៥០​ម៉ែត្រ ។ សព​ត្រូវបាន​គេ​ប្រទះឃើញ និង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំង​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ។​

​សាកសព​ជនរងគ្រោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​សម្បុរ ស និង​សង្ស័យ​ជា​ជនបរទេស ហើយ​ត្រូវបាន​ឃាតករ​សម្លាប់​នៅ​កន្លែង​ផ្សេង ហើយ​បាន​ច្រក​សព​ក្នុង​ថង់ប្លាស្ទិក ពណ៌​ខ្មៅ រួច​ដឹក​សព​តាម​រថយន្ត​មក​ពី​ទឹសខាងកើត មក​ទម្លាក់​ប្លុង​ចោល​នៅ​លើ​ចិញ្ចើមថ្នល់​ជាតិ​លេខ​១ ជិត​ប៉ុស្ត៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​។​

​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ គេ​ឃើញ​មាន​រថយន្ត​តូច​មួយ​គ្រឿង​បើក​មកពី​ទិសខាងកើត ។ លុះ​មកដល់​ចំណុច​ខាងលើ បាន​ឈប់​មួយសន្ទុះ ក៏​បត់​រថយន្ត​ត្រឡប់​ទៅ​ទិស​ខាងកើត​វិញ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទេ ។​

​លុះដល់​ម៉ោង​៦​ព្រឹក ត្រូវបាន​អ្នក​លក់​នំ​ប្រទះឃើញ ទើប​ផ្អើលឆោឡោ និង​ប្តឹង​សមត្ថកិច្ច​តែម្តង ។ ក្រោយពី​សមត្ថកិច្ច​មក​ពិនិត្យ​ដំបូង មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​សន្និដ្ឋានថា ជា​សព​ជនបរទេស ដោយ​ពេល​នេះ កំពុង​រង់ចាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​មក​ធ្វើ​កោសល្យវិច័យ ៕ ដោយ ៖ វ៉ៃកូ

 

spot_img
×