Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចម្លើយ​យ៉ាង​ព្រហើន​របស់​ម្ចាស់​ហាង​ដួស​បាន​កណ្តុរ​ក្នុង​ឆ្នាំង​ទឹក​ស៊ុប​

spot_img

​កាលពី​ថ្ងៃទី​៦​កញ្ញា ភ្ញៀវ​មួយក្រុម​បាន​ចូល​បរិភោគ​ស៊ុប​នៅ​ភោជនីយដ្ឋាន​មួយ​ដ៏​ល្បីល្បាញ​នៅ​វ៉ាង​ហ្វា​ង ខេត្ត​សាន​ដុង (​ចិន​) ក្រោយពេល​ដួស​បាន​កណ្តុរ​មួយ​ក្បាល​នៅ​បាតឆ្នាំង​ស៊ុប​របស់​ពួកគេ ស្រាប់តែ​ម្ចាស់​ហាង​ប្រកាសថា នឹង​សងជំងឺចិត្ត​ឱ្យ​ក្រុម​ភ្ញៀវ​នេះ​៥០០០​យន់​(​ប្រមាណ​៧២៨​ដុល្លារ​) ភ្ញៀវ​ទាំងនោះ​និយាយថា ពួកគេ​ទៅពិនិត្យ​សុខភាព​សិន ចាំ​ជជែក​គ្នា​បន្ត​។​

​ក្រោយពី​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​រួច ពួកគេ​ក៏​ទៅ​ជួប​ម្ចាស់​ហាង​វិញ ហើយ​ប្រាប់ថា ក្នុងចំណោម​ពួកគេ​មាន​នារី​ម្នាក់​កំពុង​មានគភ៌​។​

​ឮ​បែបនេះ​ស្រាប់តែ​ម្ចាស់​ហាង​ប្រកាស​យ៉ាង​គឃ្លើន​ថា​៖ ប្រសិនបើ​នារី​នោះ​ខ្វាយខ្វល់​នឹង​បញ្ហា​សុខភាព​របស់​ក្មេង​ដែល​ពុំទាន់​កើត គេ​នឹង​ឱ្យ​លុយ​២០.០០០​យាន់​(​ប្រមាណ​២៩០០​ដុល្លារ​)​ដើម្បីឱ្យ​នាង​អាច​បំផ្លាញ​គភ៌​នេះ​ចោល​ក៏បាន​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ហាង​ស៊ុប​Xiabu Xiabu ដែលជា​ភោជនីយដ្ឋាន​ស៊ុប​ដ៏​ល្បីល្បាញ​នៅ​ក្រុង​ប៉េកាំង ហើយ​មាន​សាខា​ជាច្រើន​នៅ​ពេញ​ប្រទេស​ចិន​។​

​អាជ្ញាធរ​ត្រួតពិនិត្យ​ប្រចាំ​តំបន់​ប្រកាសថា​ពួកគេ​បានចាប់ផ្ដើម​បើក​ការ​ស៊ើប​អង្ក​ត​ករណី​នេះហើយ​៕
​សូ​យ​ន​

spot_img
×