Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! កូនប្រុស​ពលី​ជីវិត​យ៉ាង​អាណោច​អាធ​ម បន្ទាប់​​បដិសេធ​ចាក​ចោល និង​ឈរ​ពាំង​ការពារ​ម្តាយ​មិន​ឲ្យ​ចោរ​ប្រដាប់អាវុធ​ប្លន់ (​វីដេអូ​)

spot_img

​បុរស​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម បន្ទាប់ពី​បានការ​ពារ​ម្តាយ​របស់គាត់ មិន​ឲ្យ​ចោរ​ប្រដាប់​ដោយ​កាំបិត​ប្លន់​នៅឯ​ផ្សារ​មួយកន្លែង ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន កាលពី​ចុង​សប្តាហ៍​មុននេះ ។​

​យោងតាម ThePaper ដកស្រង់​អត្ថបទ​ចេញពី​កាសែត South China Moring Post បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ផ្សារ​បន្លែ​មួយ​ស្ថិត​ក្នុងស្រុក Wuji ខេត្ត Hebei ប្រទេស​ចិន នៅពេលដែល​កូនប្រុស​អាយុ ២៣ ឆ្នាំ ដ៏​ក្លាហាន​ម្នាក់ បានសម្រេច​ឈរ​ពាំង​ម្តាយ​របស់គាត់ ដើម្បី​សង្គ្រោះ​ម្តាយ​ពី​ចោរប្លន់​ម្នាក់ ។​

​ស្ត្រី​ម្នាក់​ដែល​ឈ្មោះ​របស់​នាង ពុំ​ត្រូវបាន​បញ្ចេញ​នៅក្នុង​របាយការណ៍ បានស្នើ​កូនប្រុស​របស់​នាង ជូន​នាង​ទៅ​ផ្សារ ព្រោះ​នាង​មុននេះ បាន​កើតមាន​ជម្លោះ​ជាមួយ​ចោរឆក់​កាបូប​ម្នាក់​កាលពី​ពីរ​បី​ថ្ងៃមុនៗ ពេល​ហេតុការណ៍​សោកនាដកម្ម​នេះ​កើតឡើង ។ ជាធម្មតា នាង​បាន​ឡើង​ផ្សារ ដោយ​នាំយក​ជាមួយ​លុយ​ប្រហែល ២០០០ យន់ (២៩០ ដុល្លារ​) ដើម្បី​ទិញ​សាច់ និង​បន្លែ ។​

​ស្ត្រី​នេះ ដែលជា​ម្ចាស់​ហាង​លក់​គ្រឿង​ភេសជ្ជៈ​ក្នុងភូមិ បាន​គិតថា​៖ «​ពួកចោរ​ឆក់ គ្រាន់តែ​ផ្តោត​គោលដៅ​ស្ត្រី​ប៉ុណ្ណោះ និង​ពុំមាន​អារម្មណ៍​ភ័យខ្លាច​ជាមួយ​កូនប្រុស​របស់ខ្ញុំ​នៅ​ទី​នោះទេ​» ។ ទោះយ៉ាងណា ចោរ​នោះ​ពុំ​រួញរា​ទេ ទោះបី​ឃើញ​កូនប្រុស​របស់​នាង​នៅ​ជាមួយ​នាង​នៅ​ខណៈ​ពេលនោះ​ក៏ដោយ ។​

​ខណៈ​ស្ត្រី​នោះបាន​កំពុង​ដើរ​វិលត្រឡប់​ទៅកាន់​រថយន្ត​របស់​នា​ង នៅពេលនោះ​ចោរ​អាយុ ៣២ ឆ្នាំ ម្នាក់ បាន​ព្យាយាម​តាម​ឆក់​កាបូប​របស់​នាង​តែម្តង ។ បន្ទាប់​ប៉ុនប៉ង​បរាជ័យ នាង​ភ្លាមៗ​នោះ​ក៏បាន​រត់​សំដៅ​រថយន្ត​របស់​នាង ទីកន្លែង​ដែល​កូនប្រុស​របស់​នាង​កំពុង​រង់ចាំ​ខាងក្នុង ។ នៅពេល​ឃើញ​ម្តាយ​របស់ខ្លួន​រត់ កូនប្រុស​នោះ​ក៏បាន​ស្ទុះ​ចេញពី​រថយន្ត និង​រត់​សំដៅ​ម្តាយ ដើម្បី​រុញ​ចោរ​ចេញ ។​

​ជា​អកុសល ខណៈពេល​ប្រឈមមុខ​នោះ ចោរ​កំពុងកាន់​អាវុធ​នៅ​នឹង​ដៃ​រប​ស់វា ។​

​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​កូនប្រុស​ខ្ញុំ ឲ្យ​រត់ចេញ តែ​គាត់​មិន​ព្រម​រត់​ទេ ។ ផ្ទុយទៅវិញ គាត់​បាន​ទាញ​ខ្ញុំ​ឲ្យ​នៅ​ពី​ខាង​ក្រោយខ្នង​របស់គាត់ ។ នាង​បន្តថា​៖ «​កូនប្រុស​របស់ខ្ញុំ​ពុំដែល​វាយតប់​ជាមួយ​អ្នកណាម្នាក់​ទេ ពីមុនមក ។ គាត់​ក៏​ពុំបាន​លាក់ខ្លួន ហើយ​ជំនួស​ឲ្យ​ការ​ឈរ​ពាំងមុខ​ខ្ញុំ ដើម្បី​ការពារ​ខ្ញុំ​» ។​

​ស្ត្រី​រងគ្រោះ​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​បានឃើញ​បុរស​នោះ​ចាក់​កូនប្រុស​របស់ខ្ញុំ​ច្រើនលើក ។ កូនប្រុស​របស់ខ្ញុំ​បាន​ដួល​ទៅនឹង​ដី ជាមួយ​ដៃ​ខ្ទប់​បេះដូង​គួរ​ឲ្យ​អាសូរ​បំផុត​» ។​

​ក្រៅពី​អំពើ​ឃាតកម្ម​នេះ ជនសង្ស័យ​នោះ​ក៏បាន​បង្ក​ឲ្យ​មនុស្ស​ដទៃទៀត​រងរបួស​ផងដែរ នៅពេលដែល​អ្នកស្រុក​នៅ​ទីនោះ បាន​ចូល​អន្តរាគមន៍ ហើយ​បង្ក្រាប​វា ។ គ្រប់គ្នា​បានធ្វើការ​រួមគ្នា ដើម្បី​ចាប់​ជនសង្ស័យ រហូតទល់​ប៉ូលីស​មកដល់ ។ បុគ្គល​រងរបួស​ម្នាក់​ក្រោយមក ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស ។​

​ក្រោយ​ហេតុការណ៍​ដ៏​សាហាវ​នេះ​កើតឡើង សាធារណៈជន​បាន​ជួយ​រៃអង្គាស​បាន​ប្រាក់​ចំនួន ២០០០ យន់ (២៩០ ដុល្លារ​) ជា​ទឹកប្រាក់​ឧ​ត្ថ​ម្ភ​សម្រាប់​គ្រួសារ​នេះ​ដែល​បុរស​នោះបាន​រងរបួស​ដោយសា​រ​លទ្ធផល​នៃ​ហេតុការណ៍​នេះ ។ គាត់​មាន​ប្រពន្ធ និង​កូនស្រី​២​នាក់ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×