Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រាន់តែ​បំបាំងកាយ​បាន​ភ្លាម ក្មេងស្រី​ម្នាក់​នេះ ធ្វើឲ្យ​សមាជិកគ្រួសា​រទប់​សំណើច​មិនបាន (​មាន​វីដេអូ​)

spot_img

​ការ​លេងល្បិច (Prank) ដើម្បី​បោក​បញ្ឆោត​នរណា​ម្នាក់​ឲ្យ​ជឿជាក់ថា ពួកគេ​បំបាំងកាយ​បាន កំពុងតែ​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ដោយ​មាន​មនុស្ស​ជាច្រើន​បាន​យក​ល្បិច​លេងសើច​នេះ ធ្វើ​ចំពោះ​មិត្តភក្តិ និង​សមាជិក​គ្រួសារ​ជាដើម​។​

​ការលេង​ល្បិចបញ្ឆោត​នេះ​គឺជា​រឿង​គួរឲ្យ​អស់សំណើច ដោយសារ​តែ​សម័យ​នេះ​ហើយ នៅ​មាន​មនុស្ស​មួយចំនួន​ជឿជាក់ថា ពួកគេ​អាច​បំបាំងកាយ​បាន ជាពិសេស​ក្មេងៗ​តែម្តង ចំណែក​អ្នក​ដែល​ត្រូវ​គេ​លេង​ល្បិច​នោះ​ដាក់ មានប្រតិកម្ម​ខុសៗ​គ្នា​។​

​គ្រួសារ​មួយ​នេះ បាន​ប្រើប្រាស់ Prank ដ៏​ពេញនិយម​នេះ ដើម្បី​បញ្ឆោត​សមាជិកគ្រួសារ​ម្នាក់ ដែល​វ័យក្មេង​ជាងគេ ហើយ​គ្រប់គ្នា​ពិតជា​ពិបាក​ទប់​សំណើច​ខ្លាំងណាស់ ចំពោះ​ប្រតិកម្ម​របស់​សមាជិក​វ័យ​ក្មេង​ម្នាក់​នោះ​។​

​អ្វី​ដែល​ជា​រឿង​គួរឲ្យ​អស់សំណើច​បំផុត​នោះ​គឺថា ក្មេងស្រី​នោះ​ចាប់ផ្តើម​យំ​ខ្លាំងៗ​តែម្តង នៅពេល​ជឿ​ស៊ុប​ថា នាង​កំពុង​បំបាំង​កាយ ហើយ​សមាជិក​គ្រួសា​រទាំ​ង​អស់​មើល​នាង​មិន​ឃើញ​ឡើយ ហើយ​ប្រតិកម្ម​របស់​នាង ធ្វើឲ្យ​សមាជិក​គ្រួសារ​ទាំងអ​ស់​សើច​ក្អាកក្អា​យ​យ៉ាងខ្លាំ​ង​។​

​ចង់ដឹង​ការលេង Prank នេះ​គួរឲ្យ​អស់សំណើច​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៖

​ប្រភព​៖ VT

spot_img
×