Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​សួន សេរី​រដ្ឋា​៖ សម រង្ស៊ី និង កឹម សុខា ត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត​ថា ការពិត​ពួកខ្លួន មិន​អាច​ក្លាយជា នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ខ្មែរ បន្ទាប់ពី​លោក ហ៊ុន សែន ចូលនិវត្តន៍​

spot_img

​ភ្នំពេញ ​៖ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែងថា សម រង្ស៊ី និង កឹម សុខា ត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត​ថា ៖ ការពិត​ពួកខ្លួន មិនអាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ខ្មែរ បន្ទាប់ពី​លោក ហ៊ុន សែន ទេ​… ។ អ្នក​ដែល​អាច​នឹង​ក្លាយខ្លួន​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ខ្មែរ បន្ទាប់ពី​លោក ហ៊ុន សែន គឺមាន​តែ​អ្នកនយោបាយ​ជំនាន់​ថ្មី វ័យក្មេង តែប៉ុណ្ណោះ ។​

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ទើប​ចេញពី​ពន្ធនាគារ​រូបនេះ បាន​បញ្ជាក់បន្ថែម​ថា “​ចំពោះ សម រង្ស៊ី ក៏ដោយ កឹម សុខា ក៏ដោយ ឬ​អ្នក​នយោបាយ​ចាស់ៗ​ណា​ទៀត ក៏​ដោយ​យ​ឲ្យតែ​ជា​ក្រុមអ្នកនយោបាយ កាកសំណល់​សល់​ពី​ឆ្នាំ ១៩៩៣ មក​នោះ គឺ​គ្មាន​ឱកាស​នឹង​អាច​ធ្វើ​នយោបាយ​ឈ្នះ​លោក ហ៊ុន សែន និង​មិន​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ខ្មែរ បន្ទាប់ពី​លោក ហ៊ុន សែន បានឡើយ​… ។ ពោល​អ្នក​មាន​ឱកាស​បាន​ធ្វើជា នាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន សែន គឺមាន​តែ​អ្នកនយោបាយ វ័យក្មេង​ជំនាន់​ថ្មី តែប៉ុណ្ណោះ ។ សម រង្ស៊ី និង កឹម សុខា បានត្រឹមតែ​ធ្វើ​នយោបាយ ដណ្តើម​គ្នា​ធ្វើជា​បេក្ខជន នាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ “​។​

​បើ​ទោះបីជា​សម្តេច ហ៊ុន សែន លោក​បាន​ប្រកាស​ចូល​និវត្តន៍​នៅពេល​១០​ឆ្នាំ​មុខ​ក៏ដោយ ក៏​អ្នក​ដែល​អាច​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ ក្រោយ​សម្តេច ហ៊ុន សែន មិនមែនជា សម រង្ស៊ី ឬ កឹម សុខា ដែរ​។ ក្រោយពី​សម្តេច ហ៊ុន សែន ចូលនិវត្តន៍​លែង​ធ្វើ​នយោបាយ​ទៅ មានតែ​បេក្ខភាព​អ្នកនយោបាយ​ជំនាន់​ថ្មី​វ័យក្មេង​ប៉ុណ្ណោះ ដែល​ហ្នឹង​អាច​ក្លាយជា​នាយក​រដ្ឋ​ខ្មែរ​បន្ទាប់ពី​សម្តេច​។ តែ​បើ​សម្តេច ហ៊ុន សែន នៅតែ​បន្ត​ធ្វើ​នយោបាយ​នោះ សម រង្ស៊ី និង កឹម សុខា ក៏​បាន​ត្រឹមតែ​ធ្វើ​នាយករដ្ឋមន្ត្រី​ហ្វេ​ស​បុក​តែ​ប៉ុណ្ណឹង​។​

​នយោបាយ​ពឹង​លើ​ដង្ហើម​បរទេស ឬ​ខ្ចី​ច្រមុះ​បរទេស​ដកដង្ហើម​ដូច សម រង្ស៊ី និង កឹម សុខា គឺជា​នយោបាយ​ត្រី​ងាប់ ដែល​ហែល​បណ្តោយ​ទឹក តាម​តម្រូវ​ចិត្ត​ពួក​អ្នក​បរទេស​និយម មួយចំនួន​តូច​ដែល​រស់​នៅ​ក្រៅ​ស្រុក ហើយ​មិន​ស្គាល់​របត់​នយោបាយ​សម័យ​ថ្មី​ប៉ុណ្ណោះ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ អាមេរិក​ក៏​ដោយ អឺរ៉ុប​ក៏​ដោយ មិន​អាច​លើកទ័ព​មក​ស្រុក​ខ្មែរ ដង្ហែរ សម រង្ស៊ី ឬ​ដង្ហែរ កឹម សុខា ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បានទេ​។ ចំណែកឯ​ការប្រកាស​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ឬ​ទណ្ឌកម្ម​នយោបាយ​ពី​សំណាក់​សមាជិក​ម្នាក់ ឬ​ពីរ​នាក់​នោះ ក៏​សេចក្តីស្នើច្បាប់​នេះ មិន​ប្រាកដ​ថា ទាញ​បាន​ការឯកភាព​យល់ព្រម ពី​សមាជិក​សភា​ភាគច្រើន​ដែរ ព្រោះ​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​អឺរ៉ុប ត្រូវ​ការកសាង​ទំនាក់ទំនង ការទូត​ជាមួយ​នឹង​ប្រទេស​ខ្មែរ ។​

​ដូច្នោះ សម រង្ស៊ី និង កឹម សុខា មិនអាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី សម្តេច ហ៊ុន សែន បាន​ជាដាច់ខាត កុំ​ថា​ឡើយ​ក្នុង​ពេល​ដែល​សម្តេច ហ៊ុន សែន នៅ​បន្ត​ធ្វើ​នយោបាយ ទោះ​ជា​ក្រោយ​ពេល​សម្តេច​ចូល​និវត្តន៍​ក៏​ដោយ​។ មានតែ​បេក្ខភាព​អ្នកនយោបាយ​វ័យក្មេង​ជំនាន់​ថ្មី​ប៉ុណ្ណោះ ដែល​មាន​ឱកាស​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដូចដែល​សម្តេច ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា អ្នក​ជំនាន់​ថ្មី ជា​អ្នក​បន្តវេន​។ មានន័យ​ថា សម រង្ស៊ី និង កឹម សុខា ធ្វើ​នយោបាយ​ដល់​ថ្ងៃ​ស្លាប់ ក៏​បាន​ត្រឹម​តែ​ដណ្តើម​គ្នា​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×