Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រណ្តៅ​ដី​យ៉ាង​ធំ ដែល​លិច​ទឹក សម្លាប់​ពីរ​នាក់​ឪពុក​និង​កូន

spot_img

ខេត្ត​ព្រៃវែង​ ៖ រដ្ឋបាល​ស្រុក​ពោធិ៍​រៀង បានឲ្យដឹងថា នា​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ពោធិ​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង មាន​ករណី​លង់ទឹក​ស្លាប់ ពី​នាក់​ឳ​ពុក​និង​កូន ដោយសារ​មូលហេតុ ពួកគាត់​ទាំង​ពីរ​នាក់ បាន​ដើរ​រាយ​សន្ទូច ហើយ​បាន​ធ្លាក់​ចូល​រណ្តៅ​ដី​យ៉ាង​ធំ​មួយ ដែល​លិច​ទឹក មើល​ពុំ​ឃើញ​។ រណ្តៅ​ដី​នោះ គឺ​អេស្កាវ៉ាទ័រ បានជីក​ដី​លក់ ហើយ​នៅ​ពេល​ដល់​រដូវវស្សា ទឹក​បាន​ជន់​លិច​។​

​ប្រភព​ដដែល​បានឲ្យដឹដងថា ជនរងគ្រោះ ជា​ឪ​ពុក ឈ្មោះ​រឿន រិត មាន​អាយុ​៤៥​ឆ្នាំ និង​កូន​ឈ្មោះ​រិត ស្រី​ម៉ិច ភេទ​ស្រី អាយុ​១៤​ឆ្នាំ​
​មាន​ទីលំនៅ​នៅ​ភូមិ​ពោធិ​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង​។​

​លោក ជា វាសនា អធិការ​ស្រុក​ពោធិ៍​រៀង បាន​ថ្លែងថា នៅ​មុនពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី​១២​ខែ​កញ្ញា ជនរងគ្រោះ​ទាំង​២​នាក់ ឪ​និង​កូន បាន​នាំគ្នា​មក​រាយ​សន្ទូច​នៅ​ចំណុច​បឹង ក្រោយ​ភូមិ​កើតហេតុ​ខាងលើ​ហើយ​ក៏​បាត់​ដំណឹង​សូន្យ មិនឃើញ​មក​ផ្ទះ​វិញ ទើប​បងប្អូន​ក្រុម​គ្រួសារ​មាន​ការសង្ស័យ​ឆ្ងល់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៣ ខែ​ដដែល ទើប​គេ​ប្រទះ​ឃើញ​សព​អ្នក​ទាំង​២ នៅ​ចំណុច​ខាងលើ​។​
​ទើប​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​ដឹកជញ្ជូន​មក​ផ្ទះ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

តាម​ការពិនិត្យ​ជាក់ស្ដែង ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​មែន ខណៈ​ពួកគេ​ដើរ​រាយ​សន្ទូច ឈាន​ជើង​ចូល​រណ្ដៅ​sk រួច​ជួយ​គ្នា​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×