Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​ណាស់​! ថ្វី​ជើង​របស់​ក្រុម​កីឡាករ​សីដក់​តាម​ភូមិ​ទាំងនេះ ពិតជា​សាហាវ ឃើញ​ហើយ​មិន​សរសើរ​មិនបាន (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​យុវជន ៦ នាក់ នៅក្នុង​ភូមិ​ជនបទ​មួយ​នៅក្នុង​ប្រទេស​ភូមា ប្រកួត​សី​ឡក់ (sepak takraw) បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាមួយ​ជំនាញ​លេង​ដ៏​មិនធម្មតា​របស់​ពួកគេ បើទោះបីជា​ពួកគេ​ពុំមែន​ជា​កីឡាករ​ថ្នាក់ជាតិ​ក៏ដោយ ។​

​ជា​កីឡា​មួយ​ប្រភេទ​ដែលមាន​ដើមកំណើត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នោះ Sepak Takraw (​សី​ប៉ា​ក់តា​ក្រ​) ដែល​កម្ពុជា​ហៅថា​សីដក់ ឬ ស៊ី​មេលោង មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​កីឡាបាល់ទះ​ផងដែរ ដោយ​ប្រើប្រាស់​កូន​បាល់​តូច​មួយ ដែល​ត្រូវបាន​ចាក់​ក្រង​ពី​សំបក​ប្ញ​ស្សី ឬ ផ្តៅ ។​

​នៅក្នុង​កីឡា​សីដក់​នេះ នោះ​អ្នកលេង​ទាំងសងខាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជើង​, ទ្រូង​, ស្មា​, ជង្គង់ និង​ក្បាល​របស់​ពួកគេ ដើម្បី​បញ្ជា​បាល់​រក​ពិន្ទុ ។ ប៉ុន្តែ បច្ចេកទេស​ដ៏​ព្រឺព្រួច​នេះ គឺ​តម្រូវ​ឲ្យ​អ្នកលេង​មាន​ជំនាញ និង​ទេពកោសល្យ​កាយសម្ព័ន្ធ ដើម្បី​អាចធ្វើ​ការប្រកួត​បាន​យ៉ាង​រលូន ។​

​ប៉ុន្តែ សម្រាប់​យុវជន​ជនបទ​ទាំងនេះ​វិញ ពិតជា​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​ជាខ្លាំង ដែល​ពួកគេ​អាច​លេង​បាន​យ៉ាង​អស្ចារ្យ បើទោះជា​ពួកគេ​ពុំបាន​ឆ្លងកាត់​ការហ្វឹកហាត់​ដូចជា​កីឡាករ​ថ្នាក់ជាតិ​ក៏ដោយ ។​

​ឃ្លី​ប​វីដេអូ​នេះ ត្រូវបាន​បង្ហោះ​នៅលើ Instagram ដោយ លោក Dave Leduc ជា​សិល្បករ​ពោរពេញ​ដោយ​ក្បាច់​ប្រយុទ្ធ​ចម្រុះ​ជនជាតិ​កាណាដា កាលពីដើម​សប្តាហ៍​នេះ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×