Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ស៊ើបការណ៍​សម្ងាត់​រុស្សី​អះអាងថា ខ្លួន​បាន​សម្លាប់ Donald Trump ពិតប្រាកដ​កាលពី​ឆ្នាំ ២០០៦ ហើយ​ប្រធានាធិបតី​អា​មេ​រិច​បច្ចុប្បន្ន ជា​មនុស្ស​រុស្សី​ដាក់ជំនួស​ប៉ុណ្ណោះ​

spot_img

បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​ឃាតករ​អាជីព​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្សី បាន​និយាយថា គាត់​បាន​សម្លាប់ លោក​ដូណាល់ ត្រាំ​ពិតប្រាកដ​កាលពី​ឆ្នាំ ២០០៦ ហើយ​លោក ដូ​ណា​ល់ ត្រាំ ដែលជា​ ប្រធានាធិបតី​បច្ចុប្បន្ន គឺជា​មនុស្ស​ដែល​ទីក្រុង​មូ​ស្កូ ដាក់ជំនួស និង​មាន​មុខមាត់​ដូចគ្នា​។​

​អតីត​អ្នកស៊ើប​ការសម្ងាត់​រុស្សី​រូប​នោះ​មានឈ្មោះ​ថា Vladimir Petrovitch Volchenkov​។ គាត់​បាន​រត់​ចេញពីផ្ទះ​គាត់ នៅ​ទីក្រុង St-Petersburg ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោណ​នៅ​បារាំង​ ​ដោយ​គាត់​លើកឡើងថា ប្រពន្ធ​របស់​គាត់​អាច​នឹង​មាន​គ្រោះថ្នាក់ ប្រសិន​គាត់​នៅក្នុង​ប្រទេស​រុស្សី​ ​ទៀត​។​

​គាត់​អះអាង​ថា គាត់​បាន​ធ្វើការ​ឲ្យ​គណៈកម្មាធិការ​សន្តិសុខ​រដ្ឋ​រុស្សី​អស់​រយៈពេល ៤១​ឆ្នាំ ដែល​បច្ចុប្បន្ន​គណៈកម្មាធិកា​រ​នោះ​មាន​ឈ្មោះ​ថា ភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្សី និង​បាន​អះអាង​ទៀតថា គាត់​បាន​សម្លាប់​មនុស្ស​ជាង ១៨០​នាក់​ឲ្យ​ប្រទេស​រុស្សី​។​

​លោក អះអាង​បន្តទៀតថា មនុស្ស​ដែល​លោក​បាន​សម្លាប់​គឺ​ជា​អ្នក​ដែល​ដឹង​ការណ៍​សម្ងាត់ ដែល​មាន​ការគំរាមកំហែង​ដល់​វិមាន​ក្រេម​លីន (Kremlin) និង​អ្នកខ្លះ​ទៀត​ជា​ជនបរទេស​ដែលមាន​​ឥទ្ធិពល​។ ក្នុង​ចំណោម​អ្នក​ដែល​គាត់​បាន​សម្លាប់ គឺ​មាន​ប្រធានាធិបតី​អា​មេ​រិច​បច្ចុប្បន្ន​។​

​គាត់​បន្ត​ទៀត​ថា គាត់​បាន​សម្លាប់​លោក ត្រាំ​រួច​បាត់​ហើយ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​មួយ​ធ្វើឡើង​ ​នៅក្នុង​រដ្ឋធានី Prague សាធារណៈ​រដ្ឋ​ឆេក ក្នុង​ឆ្នាំ ២០០៦ ហើយ​លោក​អះអាងថា បុរស​ដែល​ជា​ ​ប្រធានាធិបតី​អា​មេ​រិច​បច្ចុប្បន្ន​គឺជា មនុស្ស​ដែល​រុស្សី​ក្លែងខ្លួន​ដាក់​ជំនួស​​ប៉ុណ្ណោះ​។​

​គាត់​ថា គាត់​សម្លាប់​លោក ត្រាំ ដោយ​រឹត​ក​គាត់​នៅក្នុង​បន្ទប់​សណ្ឋាគារ ហើយ​បន្ទាប់មក ភ្នាក់ងារ​​សន្តិ​សុខ​​សហព័ន្ធ​រុស្សី បានធ្វើការ​ដាក់ជំនួស​មនុស្ស​ដែល​មាន​មុខមាត់​ដូច​លោក ត្រាំ ភ្លាមៗ​។​

​ការអះអាង​របស់​លោក ទទួល​បាន​ការ​ប្រតិកម្ម​យ៉ាង​ច្រើន​នៅលើ​បណ្តាញ​សង្គម​។​

​ទោះយ៉ាងណា អ្នកគាំទ្រ​របស់​លោក​ត្រាំ បាន​ហៅ​ការអះអាង​នោះ​ថា ជា​រឿង​បោកប្រាស់ ខណៈ​អ្នក​គាំ​​ទ្រ​ផ្សេងទៀត​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​នោះ​ថា ជា​អ្នកធ្វើការឲ្យប​ក្ស​ប្រជា​ធិបតេយ្យ​៕

​ប្រភព​៖ World News Daily Report​

សុភ័ក្ត្រ

spot_img
×