Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា និង​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ និង​ជម្រុញ​លើកទឹកចិត្ត​ចំពោះ​វិនិយោគ​ផ្ទាល់​

spot_img

​ភ្នំពេញ ​៖ សម្តេច ហេង សំរិន បាន​ថ្លែងថា ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់ និង​ជម្រុញ​លើកទឹកចិត្ត​ចំពោះ​វិនិយោគ​ផ្ទាល់ ពី​បរទេស​លើ​គ្រប់​វិស័យ ហើយ​ទទួលបាន​ការចាប់ អារម្មណ៍ និង​ការគាំទ្រ ដោយ​មាន​ក្រុមហ៊ុន​ធំៗ ពី បរទេស​ជាច្រើន បាន និង​កំពុង​អនុវត្ត​ផែនការ​វិនិយោគ របស់​ពួកគេ​។​

​ក្នុងឱកាស​នោះ​ដែរ លោក កឺ ឈួន​បាវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សៀង​ហៃ គួស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន បាន​ស្នើសុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រ និង​ផ្តល់​កិច្ចសហការ​ដល់​ក្រុមហ៊ុន​របស់​លោក ដែល​មាន​បំណង​យ៉ាង​មុះមុត នៅក្នុង​ការវិនិយោគ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ ចូលរួមចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ការផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក កឺ ឈួន​បាវ នាយក​ប្រតិ បត្តិ​ក្រុមហ៊ុន សៀង​ហៃ គួស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ ព្រមទាំង​សហការី ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋ​សភា​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៨​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ​ល្អ និង​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ ទិសដៅ​តែ​មួយគត់ ដែល​កម្ពុជា​កំពុង​ធ្វើ គឺ ជម្រុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឲ្យបាន​ខ្លាំងក្លា​។ រាជរដ្ឋាភិបាល បានចាត់ទុក វិស័យ​ឯកជន ជា​ដៃគូរ​ដ៏​មាន​សក្តានុពល ដើម្បី​ជួយ​ជម្រុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នោះ លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាន​ជម្រាប​សម្តេច​ប្រធាន​ថា បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​បាន​សង្កេតឃើញ ពី​សក្តានុពល​យ៉ាង​ខ្លាំង របស់​កម្ពុជា ហើយ​នៅពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ក្រុមហ៊ុន​លោក នឹង​ទាក់ទាញ​អ្នកវិនិយោគ​នានា មក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​សៀង​ហៃ គួស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ គឺជា​ក្រុមហ៊ុន​ធំ​របស់​ចិន ដែល​មាន​ទុន​វិនិយោគ​មក​ពី​ប្រទេស​សឹង្ហ​បុរី និង​សហរដ្ឋអាមេរិក ដែល​មាន​ទុន វិនិយោគ​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​។ ការវិនិយោគ​នៅ​កម្ពុជា ជា​ផ្នែក​មួយ​ក្នុង​ការអនុវត្ត តាម​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​។ នេះ​ជា​ការ បញ្ជាក់​បន្ថែម​របស់ លោក កឺ ឈួន​បាវ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត ចំពោះ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ ហើយ​ទទួលបាន​ការចាប់អារម្មណ៍ និង​ការគាំទ្រ​ដោយមាន ក្រុមហ៊ុន​ធំៗ​ពី​បរទេស​ជាច្រើន បាន​នឹង​កំពុង​អនុវត្ត​ផែនការ​វិនិយោគ​របស់​ពួកគេ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​បន្ត​ថា ការភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ពី​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ផ្សេងៗ វា​បាន​ជម្រុញ​ឲ្យមាន​កំណើន​ទេសចរណ៍ និង​ការវិនិយោគ​ផ្ទាល់ ពី​បរទេស​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​រៀងរាល់ឆ្នាំ ជា​ពិសេស​ប្រទេស​ចិន​ផ្ទាល់​តែម្តង​។ ចំណែក​ប្រទេស​ចិន ចិន​គឺ​ជា​ដៃគូរ​វិនិយោគ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​។ គិត​មកដល់​ឆ្នាំ​២០១៧ ទុន​វិនិយោគ​របស់​ចិន​ឈរ​នៅ​លេខ​រៀង​លំដាប់ ទី​១ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​បើ​តាម​គម្រោង​ក្រុមហ៊ុន​ចិន សៀង​ហៃ គួស៊ី​គ្រុប នឹង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ឈ្មោះ ឆាយ ឆាយ អ៊ិន​វេស​ម៉េន ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក ៕ ​

ដោយ​ ៖​ កូឡាប​

spot_img
×