Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម៉ូតូ និង​រថយន្ដ ប៉ះគ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

spot_img

​ខេត្ត​កំពង់ចាម​ ៖ គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ដ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​

​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ ៨និង៥០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ខាងត្បូង​ស្ពាន​លេខ​៣០ ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ដ ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C១២៥ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ធំ​១I ១៨៨២ បើកបរ​ដោយ​ឈ្មោះ ឃ​ន សីុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាល​មេឃ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដល់​ចំនុច​ខាងលើ​បាន​ប៉ះទង្គិច​ពីក្រោយ​រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា ក្រោយពេល​កើតហេតុ​រថយន្ដ​បាន​បើក​រត់គេច​បាត់​។​

មូលហេតុ​ ៖ អ្នកបើកបរ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន ដែល​ករណី​នេះ​បណ្ដាល​ឲ្យ ស្លាប់​មនុស្ស ១​នាក់ អ្នកបើកបរ​ម៉ូតូ​ ​និង​​ខូច​​ម៉ូតូ​១​គ្រឿង ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×