Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាំកុងត្រូល​ខេត្តតាកែវ ចុះ​ពិនិត្យ​មើល​ពី​សុវត្ថិភាព​ម្ហូបអាហារ ខណៈ​ដែល​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​ចូល​មក​ដល់​

spot_img

​តាកែវ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូច​គុណភាព និង​ហួស​សុពលភាព នៅតាម​ទូ​ប​នានា ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​អង្គតាសោម និង​តាម​ម៉ា​ត​ដែល​មាននៅ​តាម​កា​រាស​សាំង​ក្នុង​ខេត្ត ដើម្បី​ធានា​អោយបាន​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ មុន​ឱកាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​កំពុង​ខិត​ជិត​ចូលមក​ដល់​។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ដោយ​មាន​ការណែនាំ​ជាប្រចាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឱ្យ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ត្រូវ​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ ខូច​គុណភាព និង​ហួស​សុពលភាព នៅតាម​ទីផ្សារ សាលារៀន និង​មាត់​ច្រក​ទ្វារ​ព្រំដែន ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ឱ្យបាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការមើល​ទំនិញ និង​ការរៀបចំ​តាំង​លក់​ឱ្យបាន​ត្រឹមត្រូវ ក្នុងន័យ​ថែរក្សា​ការពារ​សុខភាព និង​លើកកម្ពស់​សុខុមាភាព​ជូន​ប្រជាព​ល​រដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ដូច្នេះ​នៅ​ថ្ងៃនេះ ដោយ​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យប្រពៃណី​ខ្មែរ ឈាន​ជិត​ចូលមក​ដល់ សាខា​កាំកុងត្រូល​ខេត្តតាកែវ បានធ្វើការ​ចុះ​ផ្ទាល់ និង​ណែនាំ​ផ្ទាល់ ដល់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ ក្នុង​ការចូលរួម​ទប់ស្កាត់​ទំនិញ​ដែល​គ្មាន​ការអនុញ្ញាត គ្មាន​ផ្លាក​សញ្ញា​ត្រឹមត្រូវ និង​ទំនិញ​ខូច​គុណភាព ហួស​សុពលភាព កុំឱ្យ​មាន​ចរាចរ​ដាក់តាំង​លក់​នៅលើ​ទីផ្សារ ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព ខាតបង់​ទាំង​ថវិការ និង​ពេលវេលា​ផងដែរ​។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​លើកឡើង​ថា ដើម្បី​អោយមាន​សុខភាព​ល្អ និង​ការបរិភោគ​ប្រកបដោយ​អនាម័យ​ខ្ពស់ សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ និង​ជី​វករ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​ជួយ​ផ្សព្វផ្សាយ​បន្ត អំពី​ការយល់ដឹង ដែល​មន្ត្រី​ជំនាញ បានធ្វើការ​ចុះ​ណែនាំ​ជាប្រចាំ សំដៅ​ពង្រឹង​ការថែរក្សា​ការពា​សុខមាលភាព ស្របតាម​ផែនការ និង​គោលដៅ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។ ក៏​ប៉ុន្តែ​បើសិនជា​អាជីវករ​ទាំងអស់​មិន​គោរព និង​ធ្វើ​តាម​ការណែនាំ​របស់​សាខា​កាំ​ត្រូល​ទេនោះ មន្ត្រី​ជំនាញ​យើង​នឹង​ចាត់ការ​ទៅតាម​ច្បាប់​ដោយ​មាត្រា​ទី​១៦ និង​៦៣ ដោយ​ផ្ត​ន្ទទោស​ពី​១​ខែ​ទៅ​១​ឆ្នាំ ដែល​យក​ទំនិញ​ដែល​ខូច​គុណ មក​ដាក់​តាំង​លក់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ​នេះដែរ សមត្ថកិច្ច​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​រកមើល​លើ​ប្រភេទ​ទំនិញ ស៊ុត ដែល​មាន​ផ្លាកសញ្ញា FRF ព្រោះ​មាន​ការណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ថា​មាន​ខ្លះ​ហួស​កាល​បរិច្ឆេ​ក និង​មាន​សារធាតុ​ម្យ៉ាង​ដែល​ធ្វើអោយ​អ្នក​បរិភោគ​ទៅ​ប៉ះពាល់​ដល់​សុខភាព តែ​លទ្ធផល ពុំ​ឃើញ​មាន​ការ​ដាក់​តាំង​លក់​ឡើយ នៅតាម star marth និង​អាគារ​ជុំវិញ​ផ្សារ​។ បន្ទាប់មក​មន្ត្រី​ជំនាញ​ក៏​បន្ត​ចុះ​ពិនិត្យ​នៅ​តាម​ផ្សារ​អង្គតាសោម រួច​បាន​ដកហូត​នៅ​មុខ​ទំនិញ ប្រភេទ​ស្ករត្នោត​មួយចំនួន នៅក្នុង​ផ្សារ​អង្គតាសោម យកទៅ​ធ្វើការ​ពិនិត្យរ​កនៅ​សារធាតុ​គីមី នៅតាម​ឡា​ប៉ូ ដើម្បី​បញ្ជាក់​ពី​ការពិត ថា​ស្ករត្នោត​ដែល​កំពុង​ដាក់​លក់​នៅ ក្នុង​ផ្សារ​អង្គតាសោម អាច​និង​ដូចគ្នា​ជាមួយ​និង​ស្ករត្នោត ដែល​ផលិត​កែច្នៃ​ចេញពី​ស្ករសរ​ដូច​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ ដែរឬទេ ៕ ដោយ ៖ ​តាកែវ​

spot_img
×