Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ធ្វើ​អី​ពុំ​កើត បុរស​ជា​ប្តី​ផ្ទុះ​កំហឹង ចាប់​សត្វ​ឆ្កែ និង​ឆ្មា​ចិញ្ចឹម​របស់ខ្លួន​បោះ​ចេញពី​អគារ​ជាន់​ទី​២១ (​វីដេអូ​)

spot_img

​អ្នកស្រុក​បាននាំគ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​សាកសព​សត្វ​ឆ្កែ និង​ឆ្មា​១​គូ ស្ថិតនៅ​ខាងក្រៅ​នៃ​អគារ​ខ្ពស់​មួយ​នៅ Chongqing ក្នុងប្រទេស​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ។ មនុស្ស​ជាច្រើន​សង្ស័យថា សត្វ​ងាប់​ទាំង​២​ក្បាល​នេះ ត្រូវបាន​បោះ​ទម្លាក់​ពី​អគារ​នោះ ក្នុងអំឡុង​ជម្លោះ​ក្នុង​គ្រួសារ​មួយ​រវាង​ប្តី និង​ប្រពន្ធ​មាន​ផ្ទៃពោះ ។​

​ហេតុការណ៍​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​កាលពី​ថ្ងៃទី​៦ កញ្ញា វេលា​ម៉ោង​ប្រហែល ៥ ល្ងាច នៅពេលដែល​ស្ត្រី​ម្នាក់​បានលឺ​ស្នូរ​ធ្លាក់​ខ្លាំង​មួយ​នៅលើ​ដី ខណៈ​នាង​កំពុង​បណ្តើរ​សត្វ​ឆ្កែ​របស់​នាង នៅក្បែរ​អគារ​ខ្ពស់​មួយ ។​

​នាង​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​នាង​បានឃើញ​សត្វ​២​ក្បាល (​ឆ្កែ​១ និង​ឆ្មា​១) កំពុង​ដេក​បាត់បង់​ជីវិត​ទៅហើយ នៅលើ​ដី​, នេះ​បើ​យោងតាម Shanghaiist ។​

​នៅក្នុង​ឃ្លី​ប​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ស្ត្រី​ម្នាក់​អាច​ត្រូវ​បានលឺ​ស្រែកយំ ខណៈ​នាង​ព្យាយាម​ទៅ​អង្អែល​ក្បាលសត្វ​ឆ្កែ​ដែល​កំពុង​ដេក​នៅលើ​ដី ។​

​នៅពេល​នាង​បាន​ព្យាយាម​ទៅ​ជួប​ម្ចាស់​សត្វ​ទាំងពីរ បុរស​ម្នាក់​បានបញ្ជាក់​ថា គាត់​មិន​ខ្វល់​អំពី​សត្វ​ទាំងនេះ​ទេ ហើយ​ថា ពួកគេ​អាចធ្វើ​អ្វី​ក៏ដោយ ដែល​ពួកគេ​ចង់​ធ្វើ​ជាមួយ​ពួកវា ។ ទីបំផុត ស្ត្រី​នោះ​ក៏បាន​យក​ភួយ​មក​រុំ​សាកសព​សត្វ​ងាប់​ទាំងពីរ និង​យក​ពួកវា​ទៅ​កប់​នៅ​កន្លែង​មួយ​ក្បែរ​នោះ ។​

​អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទៅ​ជួប​ផ្ទាល់​ម្ចាស់​សត្វ​ទាំងពីរ មួយថ្ងៃ​បន្ទាប់ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​នូវ​អ្វីដែល​បានកើត​ឡើង ប៉ុន្តែ គ្មាន​ប្រយោជន៍​នោះទេ ។ ទោះយ៉ាងណា អ្នកកាសែត​បានលឺ​ពាក្យ​ច​ចាម​អារាម​តៗ​គ្នា​ថា បុរស​នោះ​ពុំ​ចង់​រក្សាទុក​សត្វ​ទាំងពីរ​ក្បាល​នេះ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ទេ បន្ទាប់ពី​រកឃើញ​ប្រពន្ធ​របស់គាត់​មាន​ផ្ទៃពោះ ។​

​បើតាម​ប្រភព​មួយ​ឲ្យ​ដឹង នេះ​អាច​ប្រហែលជា​មូលហេតុ​បណ្តាល​ឲ្យ​សត្វ​ឆ្កែ និង​ឆ្មា​នេះ ត្រូវបាន​សម្លាប់ នៅពេល​បុរស​ជា​ប្តី​នោះបាន​បោះ​ពួកវា​ទាំងពីរ​ចេញពី​អគារ​ជាន់​ទី​២១ ។ អ្នកស្រុក​ក៏បាន​កត់សម្គាល់​ឃើញថា សត្វ​ឆ្មា​នោះ​មានគភ៌ បន្ទាប់ពី​ពួកគេ​បានឃើញ​សាកសព​របស់​វា ។​

​ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ហេតុការណ៍​នេះ​កើតឡើង ម្ចាស់​សត្វ​ទាំងពីរ​បាន​បញ្ចេញ​សារ​ជូនដំណឹង​មួយ​នៅ​អគារ​នោះ ដោយ​សុំទោស​អំពី​រឿងរ៉ាវ​នេះ ហើយ​បាន​អះអាងថា ការ​ងាប់​របស់​សត្វ​ឆ្មា និង​ឆ្កែ​នោះ គឺជា «​គ្រោះថ្នាក់​សុទ្ធសាធ​» ។ ទោះយ៉ាងណា សេចក្តីជូនដំណឹង​នេះ ពុំបាន​ពន្យល់​អំពី​របៀប​ដែល​សត្វ​ទាំងពីរ​គ្រប់គ្រង​លោត​ចេញពី​អាគារ​ជាន់​ទី​២១​នោះទេ ៕ ចន្ទី (nextshark)

spot_img
×