Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេដឹកនាំ​កម្ពុជា ឡាវ វៀតណាម ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​គំរោង​តំបន់ត្រីកោណ​

spot_img

​ប្រទេស​វៀតណាម ​៖ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ដែរ មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​គំរោង​នៃ​ការតភ្ជាប់​នៃ ប្រទេស​ទាំង​បី ពិសេស​នៅ​តំបន់ត្រីកោណ​ដែលជា​តំបន់​មួយ​មាន​ការអភិវឌ្ឍ​ទាប​នៅឡើយ​។​

​ព្រឹក​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិសារ​អាហារ​ពេលព្រឹក ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​ថង​លួ​ន ស៊ី​សូលី​ត និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វុក ដែល​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង​វេទិកា​សេដ្ឋ​កិច្ចពិភពលោក​លើក​ទី​២៧​។​

​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ វៀតណាម បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​ការ​រិត​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​បី ពិសេស​ការ​រិះរក​គ្រប់​មធ្យោបាយ ក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍ សម្រាប់​ប្រទេស​ទាំង​បី ដែល​ក្នុងនោះ​ភាគី​ទាំង​បី បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​ការបន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​សន្តិភាព ស្ថេរភាព ក្នុង​ការជំរុញ​កំណើន នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ និង​វៀតណាម​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ដែរ មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​គំរោង​នៃ​ការតភ្ជាប់​នៃ ប្រទេស​ទាំង​បី ពិសេស​នៅ​តំបន់ត្រីកោណ​ដែលជា​តំបន់​មួយ​មាន​ការអភិវឌ្ឍ​ទាប​នៅឡើយ​។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី ក៏​បាន​ធ្វើការ​ពិនិត្យ​រួមគ្នា​ការងារ​ជា​អាទិភាព​មួយចំនួន សម្រាប់​គម្រោង​អាទិភាព​នៃ​ការអភិវឌ្ឍ​តំបន់​ត្រីកោណ សំដៅ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តំបន់​ទាំងនោះ ឲ្យមាន​ការតភ្ជាប់​និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ខាង​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​។​

​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះដែរ មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី ក៏​បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​តំបន់​ត្រីកោណ តាមរយៈ​ការពិនិត្យ​លទ្ធភាព​និង​ការ​ដាក់​សំណើរ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍ ដើម្បី​រក​កញ្ចប់​ថវិកា​អភិវឌ្ឍ​តំបន់​ត្រីកោណ ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន ទ្វេ​ឡើង​ថែម​ទៀត ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ត្រីកោណ កាន់តែ​ទទួល​បាន នូវ​ការលើកកម្ពស់ និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×