Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីៗ​សូម​ប្រយ័ត្ន​ដើរ​ន្លែ​ង​ស្ងាត់​តែឯង​! កុំ​ឲ្យ​ជួប​ហេតុការណ៍​ត្រូវ​ចោរប្លន់​យ៉ាង​សាហាវ ដូច​ក្នុង​វីដេអូ​នេះ​ស្ថិតនៅ​…

spot_img

​យោងតាម Sinar Harian ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ កញ្ញា នៅវេលា​ម៉ោង ១០ និង​៣០​នាទី នៅពេល​ស្ត្រី​អាយុ ២៧ ឆ្នាំ កំពុង​ដើរទៅ​ផ្ទះ​របស់​នាង បន្ទាប់ពី​នាង​បាន​ទៅកាន់​ផ្សារ​ទំនើបមួួយក្បែរ​នោះ នៅក្នុងប្រទេសម៉ាឡេស៊ី ។ ខណៈ​មេឃ​កំពុង​ភ្លៀង នាង​ក៏បាន​ទទូ​ឆ័​ត្រ ហើយ​ទើប​ដើរ​ឆ្លងកាត់​ផ្ទះ​ប៉ុន្មាន​ខ្នង​ប៉ុណ្ណោះ ស្រាប់តែ​បុរស​២​នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​នាង ។​

​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ បាន​លោត​ចុះ​ពីលើ​ម៉ូតូ និង​ព្យាយាម​ឆក់យក​សាក់​កាដូ​ពី​ខ្លួន​របស់​នាង ។ ស្ត្រី​នោះ​ដែល​ត្រូវបាន​ដឹងថា​ជា​គ្រូបង្រៀន បានចាប់ផ្តើម​ស្រែក​ឡើង ក្នុងអំឡុងពេល​តស៊ូ​ក្រាញននៀល​នឹង​ចោរ​នោះ ហើយ​ចោរ​នោះបាន​វាយ​មកលើ​នាង​យ៉ាង​សន្ធាប់ ដើម្បី​នាង​ព្រលែង​កាបូប​របស់​នាង ។​

​ចោរ​ម្នាក់​នោះ បាន​វាយ​ក្បាល​របស់​នាង ហើយ​ខណៈ​ព្យាយាម​ដង្ហើម​យក​សាក់​កាដូ នាង​ត្រូវបាន​អូស​នៅលើ​ផ្លូវ​ទៀតផង ។ សម្រែក​ខ្លាំងៗ​របស់​នាង បានធ្វើ​ឲ្យ​មនុស្ស​នៅក្នុង​ផ្ទះ​ចេញមក​មើល​អ្វី​បាន​កើតឡើង ដែល​ធ្វើ​ឲ្យ​ពួកចោរ​ទាំងពីរ​ស្លន់ស្លោ និង​ប្រញាប់ប្រញាល់​ចាក​ចេញពី​នាំយកទៅ​ជាមួយ​កាបូប ពី​ក្នុង​សាក់​កាដូរ​របស់​ស្ត្រី​រងគ្រោះ ។​

​នៅពេល​នាង​ក្រោក​ឡើង និង​ដើរទៅ​អែប​នឹង​ផ្ទះ​ទល់មុខ​ក្បែរ​នោះ ដើម្បី​និយាយ​ទៅកាន់​ម្ចាស់ផ្ទះ​ដែល​ចេញមក ដើម្បី​ប៉ុនប៉ង​សង្គ្រោះ​សង្គ្រោះ​នាង ភ្លាមៗ​នោះ ពួកចោរ​ក៏បាន​ជិះ​ម៉ូត​ត្រឡប់​ឆ្លងកាត់​ផ្លូវ​ដដែល​វិញ ដែល​ហាក់ដូចជា​ពួកគេ​ពុំ​ពេញចិត្ត នូវ​របស់​មានតម្លៃ​ដែល​ពួកគេ​ប្លន់​បាន​ពី​នាង​ពុំទាន់​គ្រប់គ្រាន់ ។ ខណៈពេល​នោះ នាង​បាន​ស្រែក​ម្តងទៀត ហើយ​ចង់​បោះ​កាបូប​របស់​នាង​ចូលក្នុង​ផ្ទះ ប៉ុន្តែ នៅពេល​ពួកគេ​ឃើញ​មនុស្ស​ច្រើនពេក​ឈរ​នៅ​ជុំវិញ​នោះ ពួកគេ​ក៏បាន​ជិះ​គេចខ្លួន​យ៉ាង​លឿន ។​

​ប៉ូលីស​និយាយថា ស្ត្រី​រងគ្រោះ ពុំ​ទទួលរង​នូវ​ការបាត់បង់​លុយកាក់​នោះទេ ប៉ុន្តែ នាង​បាន​រងរបួស​ស្រាល​នៅត្រង់​ក្បាល​, ជើង និង​ខ្នង ។ នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Bukit Mertajam ដើម្បី​ព្យាបាល​របួស ។​

​បច្ចុប្បន្ននេះ ប៉ូលីស​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងពីរ ដែល​ត្រូវ​បានដឹងថា មាន​អាយុ​ប្រហែល ២០ ឆ្នាំ ៕ ឧ​ត្ត​ម​ (worldofbuzz)

spot_img
×