Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ធំៗ​បី​ចំណុច លើ​ចម្ងល់​របស់​ប្រជាពលរដ្ឋ ក្នុង​ថ្ងៃ​បូកសរុប​លទ្ធផល​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តតាកែវ​

spot_img

​តាកែវ​៖ ថ្លែង​នៅ​ចំពោះ​មន្ត្រីរាជការ កង​កលាំង និង​លោកគ្រូ​អ្នកគ្រូ យុវជន និង​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តតាកែវ​ឆ្នាំ​ទី​៣ អណត្តិ​ទី​២ នៅតាម​ស្រុក ក្រុង​ទូ​រទាំង​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ២០១៧​នេះ អភិបាលខេត្ត​តាកែវ ឯកឧត្តម ឡាយ វណ្ណៈ បាន ស្រាយ​បំភ្លឺ​នៅ​សំនួរ និង​ការ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ចំងល់ ដោយ​បាន​លើកឡើង​ពី​បញ្ហា​ធំៗ​៣​ចំនុច រួមមាន​​ចំណុច​ទី​១ អភិបាលខេត្ត​តាកែ​វប្រ​មាន​ចាត់វិធានការ​លើ​ការសាងសង់​ផ្ទះ​និង​សំណង់​រឹង​ផ្សេងៗ​ដែល​គ្មាន​ការសុំ​អនុញ្ញាត​ច្បាប់​សាងសង់​ពី​មន្ទីរ​ជំនាញ ដែល​ធ្វើ​ការសាងសង់​ហើយ​បាន​រំលោភ​បំពាន​លើ​ដី​ចំណីផ្លូវ និង​ដី​ប្រឡាយទឹក ។ ក្នុងនោះដែរ ឯកឧត្តម​ក៏បាន​ជំរុញ​អោយ​មន្ទីរ​ជំនាញ​ត្រូវ​ត្រួតពិនិត្យ​លើ​ទីតាំង​មួយចំនួន​ដែល​មាន​ការសាងសង់​លំនៅដ្ឋាន និង​ការសាងសង់​សំណង់​រឹង​អ្វី​ផ្សេងៗ ដែល​គ្មាន​ការសុំ​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ជំនាញ ហើយ​បាន​រំលោភ​បំពាន​លើ​ដី​ចំណី​ផ្លូវ​និង​ប្រឡាយទឹក​នោះ ត្រូវ​ធ្វើការ​រាយ​ការណ៏​មក​ថ្នាក់​ខេត្ត ដើម្បី​ខេត្ត​ចាត់វិធានការ​វាយ​កំទេច​ចោល​តែ​ម្តង ចំពោះ​បុគ្គល​ដែល​ធ្វើការ​រំលោភ​បំពាន​និង​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា មិនអាច​ទុកអោយ​មនុស្ស​ម្នាក់​ទទួល​ផលប្រយោជន៍ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត កើតមាន​ជា​បញ្ហា​នោះឡើយ ។​

ចំណុច​ទី​២ ពាក់ព័ន្ធ​ជា​ករណី​គ្រឿងញៀន ឯកឧត្តម​ឡាយ វណ្ណៈ បាន​លើកឡើង​ថា គ្រឿងញៀន​គឺ​បាន​សាយ​ផា​យ នៅ​ទូ​រទាំង​ពិភពលោក​ទៅ​ហើយ ហើយ​ក្នុងនោះ​ដែរ ប្រទេស​កម្ពុជា​របស់​យើង​ក៏​ជា​ប្រទេស​មួយ​ដែល​ទទួល​រងគ្រោះ​មួយ​ផង​ដែរ ដូច្នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការ​សាយ​ផាយ​នៃ​ការប្រើប្រាស់​គ្រឿងញៀន​នេះ​ផង​ដែរ ឯកឧត្តម ឡាយ វណ្ណៈ និង​បង្កើត​ជា​កន្លែង​ទទួល​ព័ត៌មាន​មួយ មាន​ស្នាក់ការ​នៅ​សាលាខេត្ត ដែល​មាន​ដាក់​លេខ​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ ដើម្បី​រង់ចាំ​ទទួល​ព័ត​មាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ រឺ​យុវជន​និង​លោកគ្រូ អ្នកគ្រូ​នៅ​ទូទាំង​ខេត្ត​ធ្វើការ​រាយ​ការ ឬ​ទំនាក់ទំនង​ផ្តល់​ព័ត​មាន​តាម​ទូរស័ព្ទ​នោះ ដោយ​រាយ​ការណ័​អំពី​ទីតាំងឬ​ចំនុច​ណាមួយ​ដែល​មាន​ការប្រើ​ប្រា​ស់​គ្រឿងញៀន​និង​ចែកចាយ​គ្រឿងញៀន និង​ក្មេង​ទំណើង​បង្ក​អុកឡុក​នៅតាម​ទីកន្លែង​ណា​ក៏​ដោយ​នៅក្នុង​ខេត្ត គឺ​សមត្ថកិច្ច​ជំនាញ​មាន​កំលាំង​ប៉ូលីស ប៉េ​អ៊ឹម និង​ចុះ​ទៅ​បង្ក្រាប​ភ្លាម ដោយ​មិន​ទុកអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការភ័យក្លាច​ឡើយ ។ ក្នុងនោះដែរ ឯ​ឧត្តម​អភិបាលខេត្តក៏​បានស​ង្ឃឹ​ម​ថា នៅពេលដែល​លោក​បង្កើត​នៅ​ប្រព័ន្ធ​រងចាំ​ទទួល​ពត័មាន​តាម​ទូរស័ព្ទ​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​សហការ​ជាមួយ​និង​អាជ្ញា​រធរ និង​សមត្ថកិច្ច​ជំនាញ ដើម្បី​ធានា​អោយបាន​នៅ​សុ​វិត្ត​ភាព​ភូម​ឃុំ​នៅតាម​មូលដ្ឋាន​ផងដែរ ។​

ចំណុច​ទី​៣ បញ្ហា​សម្រាម អភិបាលខេត្ត​តាកែវ បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវមាន​ស្មារតី​ខ្ពស់​លើ​ការសម្អាត​បរិស្ថាន និង​ផលប៉ះពាល់​មួយចំនួន ដែល​ក្រុម​អាជីវករ​ដែល​ដាក់​លក់ដូរ និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បោះ​សម្រាម​ចោល​ពាស​វាល​ពាស​កាល ធ្វើអោយ​សោភ័ណ្ឌភាព​ទីក្រុង​របស់​យើង​មាន​ការថយចុះ និង​បង្កើត​ជា​បរិស្ថាន​មិនល្អ ។ ដូច្នេះ​ដើម្បី​អោយ​ផ្ទះ​របស់​យើង​ស្អាត ទីក្រុង​របស់​យើង​មាន​សោភ័ណ្ឌភាព និង​មាន​បរិយាកាស​ល្អ​នោះ គឺ​ត្រូវ​ផ្តើមចេញ​ពី​ពលរដ្ឋ​ទាំងអស់​គ្នា​ចូលរួម​សម្អាត លុបបំបាត់​ចោល​នៅ​ការ​ចោល​សម្រាម​ពាសវាល ពាស​កាល​នេះ ហើយ​ក្នុងនោះ​បើសិនជា​នូវ​មានការ​ចោល​សម្រាម​ពាសវាល​ពាសកាល​ទៀត​បុគ្គល​ម្នាក់​នោះ​និង​ទទួលរង​នៅ​ការផាកពិន័យ ពី​សំណាក់​អាជ្ញារ​ធរ​ជាមិនខាន ។​

​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ​ដែរ​ឯកឧត្តម ស្រី បេន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​បាន​លើកឡើង​និង​ជំរុញ​បន្ថែម​លើ​ការងារ​មួយចំនួន​ចំពោះ​សំនួរ​និង​ចម្លើយ​នៃ​វេធិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ហើយ​លោក​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​វិធានកា​រលើ​អ្នក​ចោល​សម្រាម​ចោល​ពាស​វាល​ពាស​កាល ហើយ​និង​ត្រូវ​ធ្វើការ​ផាក​ពិន័យ​ជា​ប្រាក់ រួច​និង​ថត​រូបភាព​ផ្សព្វផ្សាយ​តាម​ទូ​រទស្ស​ន៏ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ឃើញ​និង​មិន​យក​គំរូ​តាម​អ្នក​ដែល​បោះ​សម្រាម​ចោល​ពាស​វាល ពាស​កាល​នេះ​តទៅទៀត​នោះ​ទេ ៕ តាកែវ​

spot_img
×