Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ ៩ បង្ហាញ​វត្តមាន​ក្នុងពេល​តែមួយ ធ្វើឲ្យ​អ្នកជំនាញ​ការលាន់មាត់​ថា ៖ “​នេះ​ជា​សញ្ញា​អាសន្ន​មែនទែន​!”

spot_img

​រូបភាព​ផ្កាយរណប​ដែល​ត្រូវបាន Daily Mail បង្ហោះ​ផ្សាយ​ឃើញថា តំបន់​ជាច្រើន​លើ​ពិភពលោក កំពុង​ប្រឈមមុខ​នឹង​…​ព្យុះ ។​

​ព្យុះ Florence កំពុង​ចូល​កៀក​ឆ្នេរសមុទ្រ នៃ​រដ្ឋ Carolina ខាងជើង​របស់​អាមេរិក ។​

Helene និង​ព្យុះ Isaac កំពុង​មាន​ចលនា​នៅ​មហាសមុទ្រ​អា​ត្លង់​ទិក ក្នុងពេល​ដែល​ព្យុះ 95L កំពុង​បោះពួយ​ទៅ​កាន់​តំបន់​សមុទ្រ Canibbean ។​

Olivia កំពុង​ឆ្ពោះទៅកាន់ Hawaii ខណៈពេល​ព្យុះ​ត្រូពិច Paul កំពុង​មកដល់​ឆ្នេរសមុទ្រ​ខាងលិច​របស់ Mexico ។ ពេលខ្លះ​ព្យុះ​នេះ​មាន​ល្បឿន 160km/h ។​

91W ព្យុះ Mang Khul និង​ព្យុះ Barijat កំពុងស្ថិត​នៅ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​អាច​ចលនា​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ។​

​ព្យុះ ៩ កំពុង​អុកឡុក នៅ​តំបន់​ច្រើន​លើ​ពិភពលោក ។​

​តាម​អ្នកជំនាញការ​អំពី​ព្យុះ​នោះ​វត្ថុ​មាន​ក្នុង​ពេល​តែ​១ នៃ​ព្យុះ​នៅ​មហាសមុទ្រ​អា​ត្លង់​ទិក និង​ប៉ាស៊ីហ្វិក ជា​រឿង “​ចម្លែក​” ។​

​ព្យុះ Florence , Isaac និង Helene កំពុង​បោះពួយ​ទៅកាន់​ទ្វីបអាមេរិក ក្នុងនោះ​ព្យុះ Florence អាច​វាយប្រហារ​ដែន​គោក ។​

​ព្យុះ Barijat កំពុង​ទៅ​ដល់​ច្រក​សមុទ្រ Luzon ចន្លោះ​ប្រទេស​ហ្វីលីពីន និង​ដែន​ដោះ​តៃវ៉ាន់ ។ នៅ​ពីក្រោយ​នោះ​គឺ​ព្យុះ​សង្ឃរា Margkhut ដែល​អាច​វាយប្រហារ​ហ្វីលីពីន​ក្នុង​សប្តាហ៍​នេះ ។ វា​មាន​កម្លាំង​ខ្យល់​ដល់​ទៅ 254km/h ៕ ចន្ទ្រា​

spot_img
×