Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ដាក់​ទណ្ឌ​កម្មក្រុមហ៊ុន​រុស្ស៊ី ចិន ព្រោះតែ​រកស៊ី​ជាមួយ​កូរ៉េខាងជើង​

spot_img

បណ្ដា​ក្រុមហ៊ុន​រុស្ស៊ី​និង​ចិន ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​ដោយ​ចោទប្រកាន់ថា​ពួកគេ​បាន​ផ្ទេរ​លុយ​មិន​ស្របច្បាប់​ទៅ​កូរ៉េខាងជើង​។​

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក Steven Mnuchin

 

​វិធានការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក សំដៅលើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​Yanbian Silverstar Network មាន​ស្នាក់ការ​នៅ ប្រទេស​ចិន នាយក​ប្រតិ​ប​ត្ដិ​ជា​ពលរដ្ឋ​កូរ៉េខាងជើង​ឈ្មោះ​Jong Song-hwa និង​សាខា​របស់​ក្រុមហ៊ុន​រុស្ស៊ី​Volasys Silver Star ។​

​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Steven Mnuchin ប្រកាសថា ការដាក់ទណ្ឌកម្ម​នេះ​សំដៅ​ទប់ស្កាត់​បណ្ដា​ប្រភព ចំណូល​មិន​ស្របច្បាប់​ត្រូវបាន​ផ្ទេរ​ទៅកាន់​កូរ៉េខាងជើង​ពី​ក្រុម​ក​ហ៊ុន​ប​ចេ្ច​ក​វិជ្ជា​ព័ត៌មាន​នៅ​បរទេស​បិទបាំង​អត្តសញ្ញាណ ឬ​បន្លំ​ខ្លួន​ក្នុង​ក្រុមហ៊ុន ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ​សញ្ជាតិ​ទី​បី​»​។ លោក​ព្រមាន​ថា បណ្ដា​ក្រុមហ៊ុន​ទាំងអស់​លើ​ពិភពលោក គប្បី​ចាប់អារម្មណ៍​យ៉ាង​ពិសេស​លើ​បញ្ហា​នេះ ដើម្បី​ធានាថា​ពុំមាន​ការជួល​កម្មករ​កូរ៉េខាងជើង​ដោយ​អ​ចេតនា​មក​ធ្វើការ​ក្នុង​គ្រោងការណ៍​បច្ចេកវិជ្ជា​ទាំងឡាយ​។​

​មកទល់ពេលនេះ រដ្ឋការ​អាមេរិក Donald Trump នៅតែ​បន្ត​ដាក់​សម្ពាធ​ដោយ​ប្រើប្រាស់​ទណ្ឌកម្ម​ទាំងឡាយ​ត្រូវបាន​អនុម័ត បំណង​បញ្ចុះបញ្ចូល​ឱ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​៕

​សូ​យ​ន​

spot_img
×