Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​៖ អាមេរិក​ពុំមាន​រង​សម្ពាធ​ណាមួយ​ដើម្បី​ស្វែងរក​ការចរចា​ជាមួយ​ចិន​ទេ​

spot_img

​ព័ត៌មាន​Reuters ផ្សាយ​ថ្ងៃទី​១៣​ខែកញ្ញា គឺ​មួយថ្ងៃ​ក្រោយ​ពេលដែល​ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន​ប្រកាស​ពី​ការដែល​រដ្ឋការ​អាមេរិក​បានស្នើ​ឱ្យ​ចិន​ធ្វើការ​ជួបចរចា​ឡើងវិញ​។ ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា ក្រុង​Washington មិន​រង​សម្ពាធ​ណាមួយ​ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ជាមួយ​ក្រុង​ប៉េកាំង​ឡើយ​។​

​ទំនិញ​នៅ​កំពង់ផែ​យ៉ាង​សា ន​ភាគ​ខាងកើត​ប្រទេស​ចិន​

​លោក​Trump សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា​៖«​យើងខ្ញុំ​ពុំ​រង​ទទួល​សម្ពាធ​ណាមួយ​ទាំងអស់​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ជាមួយ​ចិន​។​ពួកគេ​ទើប​រង​ទទួល​សម្ពាធ​ត្រូវ​ចរចា ជាមួយ​យើងខ្ញុំ​។ ណ្ដា​ទីផ្សារ​របស់​យើងខ្ញុំ​សុទ្ធសឹង​កំពុងមាន​កំណើន​ខ្ពស់​ក្នុងពេលដែល​ទីផ្សារ​របស់​ពួកគេ​កំពុង​ដួលរលំ​។​យើងខ្ញុំ​នឹង​ទទួលបាន​រាប់ពាន់​លាន​ដុល្លារ​ដែលជា​ប្រាក់​ពន្ធ​និង​ផលិតកម្ម​ក្នុងស្រុក​។

​តាម​ការ​ស្ទាបស្ទង់​របស់​សម្ព័ន្ធ​សមាគម​ពាណិជ្ជកម្ម​នៅ​ចិន ដែល​បាន​ដំណើរការ​ពីថ្ងៃ​ទី​២៩​ខែសីហា​ដល់​ថ្ងៃទី​៥​ខែកញ្ញា ចំពោះ​ក្រុមហ៊ុន​ជាង​៤៥០​របស់​អាមេរិក​កំពុង​រកស៊ី​នៅ​ប្រទេស​ចិន​ថា ពួកគេ​បាន​រង​ឥទ្ធិពល​ខ្លាំង​ក្រោយ​ផ្ទុះឡើង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​មាន​ក្រុមហ៊ុន​ប្រមាណ​៦០​ភាគរយ​ឱ្យដឹងថា ប្រាក់ចំណេញ​និង​តម្រូវការ​របស់​អតិថិជន​ថយចុះ ព្រោះតែ​ប្រទេស​ទាំងពីរ​ដំឡើង​ពន្ធ​ទៅវិញទៅមក​។​

​ទន្ទឹម​នោះ​មាន​ក្រុមហ៊ុន​ប្រមាណ​៧៤,៣​ភាគរយ​និយាយថា ពួកគេ​នឹងរង​ឥទ្ធិពល​ប្រសិនបើ​អាមេរិក​បន្ត​អនុវត្តន៍​គិត​ពន្ធចំពោះ​ទំនិញ​ចិន​ដែលមាន​តម្លៃ​២០០.០០០​លាន​ដុល្លារ​នោះ​។ ក្រុមហ៊ុន​ប្រមាណ​៦៧,៦​ភាគរយ​បង្ហាញថា​ពួកគេ​ពុំមាន​គំនិត​សុទិដ្ឋិនិយម​ឡើយ​ប្រសិនបើ​ចិន​ធ្វើ​ការដំឡើង​ពន្ធចំពោះ ទំនិញ​អាមេរិក​ដែលមាន​តម្លៃ​៦០.០០០​លាន​ដុល្លារ​នោះ​។​

៥២​ភាគរយ​នៃ​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា រដ្ឋការ​ក្រុង​ប៉េកាំង​«​កំពុង​បង្ក​ការលំបាក​»​ដល់​ពួកគេ តាមរយៈ​ការធ្វើ​បែបបទ​នាំចូល​យឺតយ៉ាវ អធិការកិច្ច​យ៉ាង​តានតឹង ហើយ​ទង្វើ​រដ្ឋបាល​បែប​នាហ្មឺន​និយម​។​

​សប្តាហ៍​កន្លងមក លោក​Trump ព្រមាន​ថា​នឹងធ្វើ​ការ​វាយ​ពន្ធ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​២០០.០០០​លាន​ដុល្លារ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ប្រឈមមុខ​នឹង​សភាពការណ៍​នេះ បណ្ដា​ក្រុមហ៊ុន​អាម​រិ​កនៅ​ចិន​កំពុង​ថ្លឹងថ្លែង​គ្រោងការណ៍​ចាកចេញ​ពី​ប្រទេស​នេះ ទៅកាន់​ប្រទេស​ដទៃទៀត​នៅ​ទ្វីបអាស៊ី​។​

​ជាក់ស្ដែង​មាន​ក្រុមហ៊ុន​ប្រមាណ​៣០​ភាគរយ​ក្នុងចំណោម​នោះ​កំពុងដំណើរការ​បញ្ជូន​សេវាកម្ម​របស់ខ្លួន​ចេញ​ផុតពី​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​ដែល​ត្រៀម​ធ្វើការ​វិនិយោគ​ក្នុង​សមាមាត្រ​ប្រហែល​គ្នា​នោះ​ក៏បាន​លុបចោល​គ្រោងការណ៍​របស់ខ្លួន​។​ដោយឡែក​ក្រុមហ៊ុន​មកពី​អឺរ៉ុប​ប្រមាណ​១៧​ភាគរយ​ក្នុងចំណោម​ក្រុមហ៊ុន​ជិត​២០០ ក៏បាន​លុបចោល​គ្រោងការណ៍​វិនិយោគ​បន្ថែម​ពង្រីក​មុខរបរ​៕
​លី​សា​

spot_img
×