Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ៖ ពុំគួ​រសោះ ! ស្ត្រី​ម្នាក់​បណ្តើរ​ឆ្កែ​ដើរលេង​ពេល​ថ្ងៃ​រៀប​លិច ត្រូវ​បាញ់​ស្លាប់ ​ព្រោះ​ច្រឡំនាង​ថា ជា​…​ប្រើ​ស​!

spot_img

Resemary រស់នៅ​ប្រជុំជន Sherman ប៉ែក​ខាងលិច​បុរី​ញូវយ៉ក អាមេរិក ត្រូវ​អ្នកជិតខាង​ច្រឡំ​វា​ជា “​សត្វ​” ក៏​បាញ់​ស្លាប់​

​តាម CNN ស្ត្រី​ឈ្មោះ Rosemary Billquist អាយុ​៤៣​ឆ្នាំ បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២២/១១ ដោយ​គ្រាប់​កាំភ្លើងខ្លី ១​គ្រាប់​។ អ្នក​ផ្ទុះអាវុធ​បាញ់​ជា​អ្នកជិតខាង​ឈ្មោះ Thomas B. Jadlowski, B-Jadlowski -​នេះ​បើ​តាម​ព័ត៌មាន​ផ្តល់ឲ្យ​ដោយ​ប៉ូលិស​ប្រចាំ​តំបន់​។​

​នៅ​ប៉ុស្តិ៍​ប៉ូលិស Jadlowski ឆ្លើយថា ខ្លួន​បាន​ផ្ទុះ​អាវុធ​នៅ​រយៈ​ចម្ងាយ​ប្រហែល 180m ។ នៅពេល​ដឹងថា ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ ក៏​ប្រញាប់​ហៅ​ផ្នែក​សង្គ្រោះបន្ទាន់​ភ្លាមៗ ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ពុំយូរប៉ុន្មាន​ក្រោយមក​។ Jallowski ជា​ព្រានប្រមាញ់​ម្នាក់ ពុំ​ធ្លាប់​មាន​អតីត​ទោស​ទេ​។ បុរស​រូប​នេះ​ក៏​បាន​សហការ​ជាមួយ​ប៉ូលិស ដើម្បី​បំភ្លឺ​ហេតុការណ៍​។​

​នាយ​ប៉ុស្តិ៍​ប៉ូលិស Jooh Ostander ឲ្យដឹងថា បុរស​រូប​នេះ មាន​សភាព​តក់ស្លុត និង​ពុំ​ទាន់​ជឿ​ពីអ្វីៗ​ដែល​បាន​កើតឡើង​។​

​នាយ​ប៉ុស្តិ៍​រូប​នេះ ឲ្យដឹង​បន្ថែម​ប្រហែលជា​នាង Billguist បាន​ដើរ​ចូល​ដល់​ផ្នែក​ដី​ជា​របស់ អ្នកជិតខាង​ពេល​ត្រូវ​បាញ់​នោះ​។ ហេតុការណ៍​លើកឡើង​នៅ​គ្រា​ព្រះអាទិត្យ​រៀប​លិច​។​

​តាមច្បាប់​របស់​រដ្ឋ​ញូវយ៉ក សកម្មភាព​បាញ់​ប្រើស ត្រូវ​បាន​ហាមឃាត់​ពេល​ព្រះអាទិត្យ​លិច ហេតុនេះ​ការដែល Jadlowski ផ្ទុះ​អាវុធ​ជា​ទង្វើ​ល្មើសច្បាប់​។​

​នាយ​ប៉ុស្តិ៍​ដដែល​ប្រាប់ CNN ថា ៖ “​នេះ​ជា​ការទទួលខុសត្រូវរ​បស់​ព្រានប្រមាញ់​។ ពួកគេ​ត្រូវ​ដឹងថា គ្រា​ដែល​ព្រះអាទិត្យ​លិច នោះ​រាល់​សកម្មភាព​ប្រមាញ់​សត្វ កាប់​អុស ត្រូវ​បញ្ចប់​ទាំងស្រុង​មុន​ពេល​នោះ​៕ អាទិត្យ​

 

spot_img
×