Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​មតិ​ខ​មិន «​ប្រឆាំង និង​គាំទ្រ​» បែកផ្សែង ក្នុងករណី​អាជីវករ​ផ្សារ​ព្រៃទា ចាប់ចោរ​ស្រី​វ័យក្មេង​កោរសក់ បន្ទាប់​ចោទប្រកាន់​បន្លំ​លួច​ទូរស័ព្ទ (​វីដេអូ​)

spot_img

​ចោរ​ស្រី​វ័យក្មេង​រូប​ស្រស់ស្អាត​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​ពួក​អាជីវករ​នៅ​ផ្សារ​ព្រៃទា ចាប់​កាត់សក់ និង​ព្រមទាំង​ប្រើ​អំពើហិង្សា​គួរ​ឲ្យ​អាណិត ។ បន្ទាប់​វីដេអូ​នៃ​ហេតុការណ៍​នេះ ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Boka Bo ឃើញថា មានប្រតិកម្ម​​រិះគន់ និង​​គាំទ្រឡើងបែកផ្សែង ចំពោះ​ទង្វើ​របស់​បុរស​ម្នាក់​ដែល​បាន​វាយ និង​ចាប់​កោរសក់​នាង​យ៉ាង​អាក្រក់ ដោយ​ពុំ​ទុក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​យកទៅ​អប់​រំ​នោះទេ ។​

​ទោះយ៉ាងណា យើងខ្ញុំ​សូម​ចូលរួម​ផ្តល់​ជា​មតិយោបល់​អប់រំ​ខ្លះៗ ជាពិសេស​ចំពោះ​ប្អូនៗ​ជា​យុវវ័យ ដែល​ឃើញថា បច្ចុប្បន្ននេះ កំពុងតែ​ភ្លើតភ្លើន​តាម​មិត្តភក្តិ ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​នៅ​សង្គម គួរ​ងាក​មក​កែប្រែ​ខ្លួន​ធ្វើជា​ពលរដ្ឋ​ដ៏​ល្អ​ម្នាក់​ឡើងវិញ និង​ជាពិសេស គឺ​ប្អូនស្រី​ដែល​រង​ការចោទប្រកាន់​ក្នុងករណី​ខាងលើនេះ បន្ទាប់ពី​រឿងហេតុ​ដ៏​អាម៉ាស់មុខ​នេះ​បាន​កើតឡើង​មកលើ​ប្អូន​នៅពេលនេះ​ក៏ដោយចុះ តែ​ចាប់ពីពេលនេះ​តទៅ ចូរ​ប្អូន​ត្រូវ​ចេះ​កែខ្លួន និង​ស្វែងរក​ការងារ​ធ្វើ​ដែល​អាច​ងាយ​បំផុត​នៅតាម​បណ្តា​រោងចក្រ​នានា ឬ តាមកន្លែងផលិតកម្មផ្សេងៗ ​តាម​ដែល​អាចធ្វើ​ទៅបាន ជាជាង​មក​ឆក់​លួច​របស់ទ្រព្យ​ដ៏​ក្តៅក្រហាយ​របស់គេ ហើយ​ត្រូវ​នាំទុក្ខ​ទោស​ដល់​ខ្លួន​បែបនេះ ៕ ចន្ទី​

​ក្រឡេកមើល​មតិ​មិន​ពេញចិត្ត​ខាងក្រោម ដែល​ក្នុងនោះ​រួមមាន​តារាចម្រៀង លោក ម៉ៃ សុគន្ធ ក៏បានចូលរួម​​បញ្ចេញ​មតិយោបល់​ចំពោះ​ហេតុការណ៍​នេះ​ថា​៖ «​ខ្ញុំ​មិនមែន​កាន់ជើង​ចោរ​រឺ​លើកទឹកចិត្ត​អោយ​ចោរ​ទេ តែ​ទង្វើ​ព្រៃផ្សៃ​បែបនេះ មិនគួរ​មាន​លើ​សង្គម​ខ្មែរ​???​ចោរ ទោះ​យើង​ចាប់បាន ខឹង​ណាស់ ត្រឹម​ចាប់​នាង​អោយ​សមត្ថកិច្ច​ចុះ យើង​គ្មាន​សិទ្ធ​កាត់ក្តី​លើ​នាង​នូវ​ទង្វើ​ដ៏​សាហាវ​ទង​បែបនេះ​ទេ​???????
​សូម​សំនូមពរ​ដល់​សមត្ថកិច្ច​រឺ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ស្រាវជ្រាវ​ករណី​ចោរលួច​ទូរ​សព្ទ័​នៅ ផ្សារ​ព្រៃទា នេះ​ផង​???»

​ចំណែកមនុស្ស​មិន​ពេញចិត្ត​ជាច្រើន​ទៀត ក៏បាន​ខ​មិន​ថា​៖


​ឥឡូវនេះ ចូរ​ក្រឡេក​មក​មើល​ខាង​មតិ​គាំទ្រ​ឲ្យ​ធ្វើ​វិញ​ម្តង​៖

 

វីដេអូហ្វេសប៊ុក

spot_img
×