Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យកម្លាំងន​គរ​បាល​បង្ក្រាប​ជនជាតិ​ចិន ដែល​ប្រព្រឹត្តខុស​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ ខណៈ​ដែល​បច្ចុប្បន្ន​ជនជាតិ​ចិន​នៅ​កម្ពុជា​ មាន​ជាង​២០​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ ៖ លោក សន្ដិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យកម្លាំង​នគរបាល​ដែល​ពាក់ព័​ន្ធ​ទាំងអស់​ ​ត្រូវតែ​បង្ក្រាប​ជនជាតិ​ចិន ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់​ដោយ​គ្មាន​ការលើកលែង​។ កម្លាំង​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​អ្នក​ដែល​ប្រព្រឹត្តិ​ខុសច្បាប់​​ហើយ​អ្នក​ដែល​ប្រព្រឹត្តិ​ត្រឹមត្រូវ​តាមច្បាប់​របស់​កម្ពុជា ដាច់ខាត​ត្រូវតែ​ការពារ ខណៈ​បច្ចុប្បន្ន​ជនជាតិ​ចិន នៅ​ប្រទេស​កម្ពុជា​ ​កើនឡើង​រហូត​ដល់​ជាង​២០​ម៉ឺន​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយ​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា​​ឆ្នាំ​២០១៨​នេះ ​លោក សន្តិ​បណ្ឌិត សុខ ផល បាន​ថ្លែងថា “​យើង​និយាយ​តែ​រឿង​ខុស​ច្បាប់​ទេ បើ​ត្រូវ​ច្បាប់​ ​ត្រូវតែ​គាំទ្រ​ការពារ​គេ​ជា​គោលនយោបាយ ។ ចឹង​ចិន​ខុសច្បាប់​នៅ​កំពង់សោម វា​កើន​ឡើង​គួរឲ្យកត់សម្គាល់ ដែល​សម្ដេច​ក្រឡាហោម​ ​បានលើកឡើង​ពី​ម្សិលមិញ​នេះ ដែល​នេះ​ជា​បញ្ហា​ប្រឈម ដែល​ខាង​អនុវត្ត​នីតិវិធី​” ។​

​លោក​រដ្ឋលេខាធិការ បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៧ ជនជាតិ​ចិន​នៅ​កម្ពុជា មានតែ​ជាង​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ​ដោយ​ចំនួន​នេះ​អត់​បូក​បញ្ចូល​ជាមួយ​អ្នកកា​ទូត អ្នក​ទេសចរណ៍ និង​អង្គការ​សង្គម​ស៊ីវិល​ទេ ប៉ុន្ដែ​នៅ​ចុង​ឆមាស​ទី​២​នេះ​ ​កើនឡើង​ដល់​ជាង​២០​ម៉ឺន​នាក់ ដែល​នេះ​យោង​តាម​ស្ថិតិ​ជនជាតិ​ចិន ដែល​មក​ពន្យារ​ទិដ្ឋាការ ។​

​ក្នុងចំណោម​ជន​ជាតិចិន​ទាំង​២០​ម៉ឺន​នាក់​នេះ មាន​ជាង​៧៨.០០០​នាក់ កំពុង​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​ក្នុងនោះ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​ ​មាន​ត្រឹមតែ​ជាង​២​ម៉ឺន​នាក់​ប៉ុណ្ណោះ ។​

​សូមជម្រាបថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ​បាន​ថ្លែង​ដោយ​ដាក់​បទបញ្ជា​ដល់​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ​ ​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស បន្ទាប់​ពី​លេចឡើង​នូវ​សកម្មភាព​មិន​ប្រក្រតី​មួយចំនួន ។​

​បទល្មើស​ជា​បន្តបន្ទាប់​ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន ក៏​ត្រូវបាន​កម្លាំង​នគរបាល និង​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិងកំពុង​បង្ក្រាប រហូត​មាន​ចាប់ខ្លួន​ជនល្មើស បាន​ជាច្រើន​ផងដែរ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×