Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

SOHR: មនុស្សជាង៣៦០.០០០នាក់បានស្លាប់ក្នុងអំឡុងសង្រ្គាមស៊ីវិល៧ឆ្នាំនៅSyria

spot_img

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (SOHR)នៅថ្ងៃទី១៣ ខែកញ្ញាឱ្យដឹងថា មានមនុស្សស្លាប់ដល់ទៅ៣៦០.០០០នាក់ ក្នុងសង្រ្គាមអូសបន្លាយ៧ឆ្នាំមកហើយនៅប្រទេសនេះ។ ប៉ុន្ដែវាពុំទាន់គ្រប់គ្រាន់ទេ ខណៈពេលដែលកងទ័ពរដ្ឋាភិបាល Syria ត្រៀមបើកការវាយប្រហារដើម្បីរំដោះខេត្តIdlib ដែលត្រួតត្រាដោយភាគីប្រឆាំង។​SOHR បានឱ្យដឹងពីតួលេខដែលគេ​បានកត់ត្រាគឺមានមនុស្សស្លាប់ដល់ទៅ 364.792 នាក់​ហើយក្នុងនោះប្រមាណ៣០ភាគរយគឺជាពលរដ្ឋសាមញ្ញ។

ក្មេងប្រុសម្នាក់រងរបួសក្រោយការវាយប្រហារពីដែនអាកាសនៅឆ្នាំ២០១៦

តួលេខនេះបានកើនឡើងបន្ថែម១៣០.០០០នាក់ទៀតដែលពុំទាន់បានបូកបញ្ចូលក្នុងអំឡុង៦ខែថ្មីៗនេះ។

ទិន្នន័យលំអិតបន្ថែមនោះ ជម្លោះអូសបន្លាយ២ឆ្នាំនេះប​ណ្ដាលឱ្យពលរដ្ឋសាមញ្ញស្លាប់110.687 ​មានកុមារជាង២០.០០០នាក់​ ហើយស្រ្តីជិត១៣.០០០នាក់ ក្រៅពីនោះមនុស្សប្រមាណជាង១២៤.០០០នាក់បានស្លាប់ក្នុងសមរភូមិប្រយុទ្ធ ដែលទាំងនោះគឺជាទាហានរដ្ឋាភិបាល។ ចំណែកក្រុមប្រឆាំងវិញមានមនុស្សស្លាប់ប្រមាណ៦៤.០០០នាក់ ដែលរួមមានពួក IS និងក្រុមភេរវករ al-Qaeda ។ស្ថិតិរបស់SOHR ត្រូវបានបង្ហាញចេញនៅមុនពេលដែលកងទ័ពSyriaត្រៀមបើកការវាយលុករំដោះខេត្តIdlib ដោយមានកងទ័ពរុស៊្សីធ្វើជាបង្អែកនោះ។

ម៉្យាងទៀតសង្រ្គាមនៅតាមតំបន់ទាំងឡាយនៃប្រទេសSyriaក្នុងអំឡុង៧ឆ្នាំកន្លងមកបានរុញច្រានពលរដ្ឋប្រទេសប្រមាណ ៣លាននាក់មករស់នៅក្នុងខេត្តIdlib ដែលជាសមរភូមិបាននិងកំពុងរងការវាយប្រហារពីដែនអាកាសដោយកងទ័ពរុស៊្សីនិងSyria៕
សូយន

 

spot_img
×