Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​គ្រាប់ផ្លោង​១២៨​គ្រាប់ នៅ​ជើង​ប្រាសាទ​ព្រះវិហារ បន្សល់ទុក​ពី​សម័យ​សង្ក្រាម​

spot_img

​ព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​៥៨​នាទី នៅត្រង់​ច​ណុ​ច​លើ​ប្រាសាទ​ព្រះវិហារ មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​(CMAC) ចំនួន​៧​នាក់ ដឹកនាំ​ដោយ​លោក គុណ សាលី ប្រធាន​ក្រុម​ប្រត្តិ​ប​តិ្ត​ការទី​៦ បាន​មក​យក​គ្រាប់​ប្រភេទ A៦០ ចំនួន​១២៨​គ្រាប់ ចេញ​ពី​ខាងកើត​គោ​បុរៈទី​៤ នៃ​ប្រាសាទ​ព្រះវិហារ ចម្ងាយ​ប្រហែល​៦​ម៉ែត្រ ដែល​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំការ​ទីនោះ​ប្រទះឃើញ កាល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ។ វត្តុតាង​ខាងលើក​នេះ​បាន​រក្សាទុក​នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា នេះ​ជា​រណ្តៅ​គ្រាប់​កប់​ទុក សម្រាប់​ប្រយុទ្ធ​គ្នា ក្នុង​សម័យ​សង្គ្រាម អាច​មុន​ឆ្នាំ​១៩៩២-៩៣ ដែល​កំលាំង​ទព័​ខែ្មរក្រហម កាន់កាប់​តំបន់​ប្រាសាទ​ព្រះវិហារ​។ គ្រាប់ផ្លោង​ប្រភេទ​60mm M49​ចំនួន​១២៨​គ្រាប់ ហើយ​មាន​រុំ​ផ្លា​ស្ទិច​ការពារ​ជំរាប​ទឹក​ផងដែរ​។ នេះ​ជា​មរតក​សង្គ្រាម សូម្បី​ប្រាសាទ​ដែល​ដូនតា បន្សល់​ទុក​ឱ្យ​រាប់ពាន់​ឆ្នាំ ជា​ច្រើន​ជំនាន់​មនុស្ស ក៏​គ្មាន​សេចក្តីសុខ​ដែរ​។ សូម​បន្ត​ពង្រឹង​សន្តិភាព និង​ធានា​សុវត្ថិភាព​ទឹកដី ព្រះរាជាណាចក្រ​នេះ​ជានិច្ច​និរន្តរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×