ស្នងការប៉ូលិសWonomulyo (Indonesia) ថ្មីៗនេះបានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានឈ្មោះ MA ។បុរសរូបនេះត្រូវបានចោទប្រកាន់ថា បានធ្វើការរំលោភផ្លូវភេទទៅលើនាង JW ដែលជាភរិយាមិនទាន់រៀបការរបស់កូនប្រុសខ្លួន។
នៅប៉ុស្ដិ៍បូលិស MAបានសារភាពថា បានធ្វើនូវរឿងមិនត្រឹមត្រូវដើម្បីត្រួតពិនិត្យព្រហ្មចារីរបស់អនាគតកូនប្រសាខ្លួន។ជនល្មើសរូបនេះបានលើកមូលហេតុថា គូដណ្ដឹងរបស់កូនប្រុសខ្លួនមានមិត្តភក្ដិបុរសៗជាច្រើន ហេតុនេះទើបខ្ញុំចង់ធ្វើការត្រួតពិនិត្យ។
ចំណែកជនរងគ្រោះដែលជាអនាគតកូនប្រសាឈ្មោះMA បានចោទប្រកាន់ថា លោកMA បានឆ្លៀតឱកាសប្រើលេសត្រួត«ពិនិត្យព្រហ្មចារី»ហើយរំលោភនាងដល់ទៅ១០ដងឯណោះ ហើយកាន់តែកៀកថ្ងៃរៀបការរឿងបែបនេះកើតឡើងកាន់តែច្រើនដង។
ក្មេងស្រីរូបនេះព្រួយបារម្ភថាមង្គលការរបស់ខ្លួនអាចត្រូវលុបចោលប្រសិនបើហ៊ានប្រឆាំង ប៉ុន្តែចុងក្រោយមង្គលការដែលមានសង្ឃឹមត្រូវបានផ្អាក។
អធិការប៉ូលិសសង្កាត់ Wonomulyo Jufri Hamid និយាយថា MA ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារកុមារ ហើយភាគីប៉ូលិសនឹងបន្ដធ្វើការស៊ើបអង្កេតយកចម្លើយពីសាក្សីដទៃទៀត។
នៅតំបន់ជាច្រើននៃប្រទេសឥណ្ឌូណេស៊ី នៅរក្សាទម្លាប់បង្ខំឱ្យកូនស្រីឆាប់យកប្ដី។
ព្រមជាមួយនោះជនជាតិឥណ្ឌូណេស៊ីមិនតិចទេដែលនៅមានទស្សនៈអភិរក្សបណ្ដាលឱ្យកើតការត្រួតពិនិត្យព្រហ្មចារី របស់ក្មេងស្រីមុនពេលរៀបការ ក៏ដូចជានារីដែលចង់ចូលបម្រើក្នុងកងកម្លាំងយោធានិងប៉ូលិស។
រូបបេក្ខភាពនារីត្រៀមចូលបម្រើការក្នុងកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ីកំពុងរង់ចាំត្រួតពិនិត្យសុខភាព ក្នុងនោះមានទាំងការពិនិត្យព្រហ្មចារីផងដែរ
មកទល់ពេលនេះ ទោះបីមានប្រតិកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេសយ៉ាងណាក្ដី ក៏កងទ័ពឥណ្ឌូណេស៊ីនៅតែប្តូរផ្ដាច់ទាមទាររក្សាគោលការណ៍ត្រួតពិនិទ្យព្រហ្មចារីមុនពេលចូលបម្រើក្នុងកងកម្លាំង៕
លីសា