Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធដើម​របស់​លោក Trump ទម្លាយ​ប្រាប់​រឿង​ដែល​ធ្វើឲ្យ​ជំទាវ​ទី​១ អាមេរិក​ផ្ទុះ​កំហឹង​

spot_img

អ្នកស្រី Ivana Trump ភរិយា​ដំបូង​របស់​ប្រធានាធិបតី Trump និយាយថា ជំទាវ​ទី​១ Melania Trump បាន​ផ្ទុះ​កំហឹង​ក្រោយពេល​អ្នកស្រី​រំលឹក​ឡើងវិញ នូវ​រឿង​ដែល​ទាក់ទង​ដល់​គោ​រម្យ​ងារ​ជំទាវ​ទី​១​។​

​អ្នកស្រី Ivana Trump និង​អ្នកស្រី Melania Trump “​ខ្ញុំ​បាន​និយាយថា ខ្ញុំ​ជា​ជំទាវ​ទី​១ ដំបូង​របស់​លោក​ត្រាំ ហើយ​ជំទាវ​ទី​១ Melania Trump បាន​ផ្ទុះ​កំហឹង​ដោយសារ​រឿង​នោះ​។ ខ្ញុំ​ពុំ​យល់ថា រឿង​ប្រព្រឹត្តទៅ​បែបណា​ទេ​។ ខ្ញុំ​ពុំ​ដឹងថា ហេតុអ្វី ប៉ុន្តែ​ប្រាកដថា ជា​ជំទាវ​ទី​១ ដំបូង​របស់​លោក Trump” អ្នកស្រី Ivana ចែករំលែក​ក្នុង​កម្មវិធី The Ray D’Arcy Show ផ្សាយ​នៅ​យប់​ថ្ងៃ​ទី ២៥/១១​។​

“​ខ្ញុំ​បាន​រៀបការ​ជាមួយ Donald (Trump) ខ្ញុំ​មាន​កូន ៣ នាក់ ជាមួយ​គាត់ ហើយ​ខ្ញុំ​ពុំ​យល់​ថា ហេតុម្តេច​នាង (Melania Trump បែរ​ជា​មួរ​ម៉ៅ​ចំពោះ​រឿង​នោះ​?” -​អ្នកស្រី Ivana សង្កត់ធ្ងន់​។​

​នៅពេល​ដែល​ត្រូវបាន​សួរថា តើ​អ្នកស្រី​មាន​គិត​ថា អ្នកស្រី Melania កំពុង​បំពេញ​មុខងារ​ជា​ជំទាវ​ទី​១ ល្អ​ដែរ​ឬទេ​? ភរិយា​ដើម​របស់​លោក ដូ​ណា​ល់ ត្រាំ ឲ្យដឹងថា ៖ “​ខ្ញុំ​គិតថា នាង​កំពុង​ប្រឹងប្រែង​ខ្លាំង​ណាស់​”​។​

​ពេល​រំលឹក​ដល់​ប្រធានាធិបតី ត្រាំ ខណៈពេល​កំពុង​នៅ​ជា​ឪពុក​របស់​ក្មេងប្រុស ៣ តូចៗ អ្នកស្រី Ivana ពោលថា គាត់​ពិតជា​យកចិត្តទុកដាក់​ដល់​កូនៗ​ខ្លាំងណាស់​។ គាត់​ស្រឡាញ់​ពួកវា​។ ប៉ុន្តែ​គាត់​ពុំមែន​ជា​ប្រភេទ​ឪពុក​នាំ​កូន​ទៅ​ដើរលេង​នៅ​សួនឧទ្យាន ឬ​លេង​បាល់​ជាមួយ​ពួកវា​។ ពេល​ណា​ក៏​គាត់​កាន់​ទូរស័ព្ទ​ដើម្បី​ធ្វើការ​។ ពួកក្មេងៗ​នាំគ្នា​អង្គុយលេង​រៀប​អក្សរ​លើ​កម្រាលព្រំ​ខណៈពេល​ដែល​គាត់​គិតតែ​ពី​ស្តាប់​ទូរស័ព្ទ​ចរចា​រឿង​រកស៊ី​។​

​អ្នកស្រី Ivana ថតរូប​ជាមួយ​កូន​ទាំង ៣ នាក់ ដែល​មាន​ជាមួយ​ប្រធានាធិបតី ត្រាំ អ្នកស្រី Ivana បាន​រៀបការ​ជាមួយ​លោក ត្រាំ នៅ​ឆ្នាំ ១៩៧៧​។ អ្នក​ទាំង ២ មានកូន​រួមគ្នា​៣​នាក់ គឺ​Eric, Donald Jr និង Ivanka Trump មុន​ពេល​លែងលះគ្នា​នៅ​ឆ្នាំ​១៩៩២ ។ អ្នកស្រី Ivana កំពុង​ជំរុញ​យុទ្ធនាការ​ឃោសនា ដល់​សៀវភៅ​កំណត់ត្រា​ដែល​អ្នកស្រី​សរសេរ មាន​ចំណងជើង​ថា “Raising Trump” ក្នុង​នោះ​គាត់​បាន​រំលឹក​យ៉ាង​លំអិត​ពី​ដំណើរការ​ចិញ្ចឹម​បីបាច់​កូន​ទាំង​៣ ដែលមាន​ដំណក់ឈាម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី Good Morning America របស់​ស្ថានីយ៍ ABC កាលពី​ថ្ងៃ​ទី​៩/១០ អ្នកស្រី Ivana បាន​ធ្វើឲ្យ​សាធារណៈមតិ​រំជើបរំជួល​គ្រា​អះអាងថា អ្នកស្រី​ក៏​ជា​ជំទាវ​ទី​១ អាមេរិក​។ សេចក្តីថ្លែងការណ៍​បែប​នេះ​របស់​ភរិយា​ដើម​ប្រធានាធិបតី​ត្រាំ ភ្លាមៗ​នោះ​ទទួល​បាន​ការប្រឆាំង​ពី​សំណាក់​ខុទ្ទកាល័យ​របស់​អ្នកស្រី Melania Trump ដែល​កំពុង​ជា​ជំទាវ​ទី​១ អាមេរិក​។​

​តំណាង​របស់​អ្នកស្រី Melania Trump និយាយថា ការប្រកាស​របស់​អ្នកស្រី Ivana គ្រាន់តែ​ជា​របៀប​មួយ​បំណង​អូសទាញ​ចំណាប់អារម្មណ៍​របស់​សាធារណ​មតិ​ក្នុងខណៈពេល​ដែល​គាត់ ត្រៀម​បោះពុម្ពផ្សាយ​សៀវភៅ​កំណត់ត្រា ។ ឆ្នាំ ២០១៦ អ្នកស្រី Ivana ធ្លាប់​ទម្លាយ​ចេញ​ព័ត៌មាន​ថា អ្នកស្រី​បាន​ស្នើសុំ​ឲ្យ​អតីត​ស្វាមី​តែងតាំង​ខ្លួន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សាធារណរដ្ឋ​ឆែក ព្រោះ​នោះ​ជា​មាតុភូមិ​របស់​អ្នកស្រី​៕ ដោយ ៖ ចន្ទ្រា​

spot_img
×