កាលពីថ្ងៃទី១២ខែកញ្ញា ថៃចាប់ផ្ដើមកាត់ទោសមាជិក៤រូបនៃក្រុមជននិរទេសថៃ ពីបទមានឧបាយកលផ្ដាច់ខ្លួន និងបំបែកបំបាក់ប្រទេសជាតិ។
មុននោះជនជាប់ចោទបានត្រូវចាប់ខ្លួនដោយធ្វើទង្វើចែកចាយអាវមានបោះពុម្ពខ្លឹមសារអំពាវនាវឱ្យបង្កើត«រដ្ឋសហព័ន្ធ»។តាមសមត្ថកិច្ចពួកមេខ្លោងនៃក្រុមផ្ដាច់ខ្លួនកំពុងគេចខ្លូនទៅធ្វើសកម្មភាពនៅប្រទេសឡាវ បង្កើតបណ្ដាញសង្គមក៏ដូចជាគ្នីគ្នាប្រទេសថៃដើម្បីឃោសនាមនោគមន៍វិជ្ជាប្រឆាំងមហាក្សត្រ ហើយអំពាវនាវបង្កើត«រដ្ឋសព័ន្ធ»។
រដ្ឋការក្រុងបាងកកក៏បានអំពាវនាវឱ្យភាគីឡាវជួយគាំទ្រ បោសសម្អាតបណ្ដាញនេះ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីថៃ prayuth chan-ocha បានសង្កត់ធ្ងន់ថា៖ រដ្ឋធម្មនុញ្ញសរសេរច្បាស់ថា ថៃគឺជារបបរាជានិយមអាស្រ័យធម្មនុញ្ញ ហើយជារាជាណាចក្រមួយមិនអាចកាត់ថ្លៃបាន ហើយ«រាល់ឧបាយកលទាមទារបង្កើតសហព័ន្ធសុទ្ធសឹងដើរផ្ទុយរដ្ឋធម្មនុញ្ញ នឹងត្រូវផ្ដន្ទាទោសយ៉ាងសក្ដិសមបំផុត៕
សូយន