Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​បោសសម្អាត​ចលនា​ផ្ដាច់ខ្លួន​

spot_img

​កាលពី​ថ្ងៃទី​១២​ខែកញ្ញា ថៃ​ចាប់ផ្ដើម​កាត់​ទោ​សមាជិក​៤​រូប​នៃ​ក្រុម​ជននិរទេស​ថៃ ពីបទ​មាន​ឧបាយកល​ផ្ដាច់ខ្លួន និង​បំបែកបំបាក់​ប្រទេសជាតិ​។​

​មុន​នោះ​ជនជាប់ចោទ​បាន​ត្រូវ​ចាប់ខ្លួន​ដោយ​ធ្វើ​ទង្វើ​ចែកចាយ​អាវ​មាន​បោះពុម្ព​ខ្លឹមសារ​អំពាវនាវ​ឱ្យ​បង្កើត​«​រដ្ឋ​សហព័ន្ធ​»​។​តាម​សមត្ថកិច្ច​ពួក​មេខ្លោង​នៃ​ក្រុម​ផ្ដាច់ខ្លួន​កំពុង​គេច​ខ្លូន​ទៅធ្វើ​សកម្មភាព​នៅ​ប្រទេស​ឡាវ បង្កើត​បណ្ដាញ​សង្គម​ក៏ដូចជា​គ្នីគ្នា​ប្រទេស​ថៃ​ដើម្បី​ឃោសនា​មនោគមន៍វិជ្ជា​ប្រឆាំង​មហាក្សត្រ ហើយ​អំពាវនាវ​បង្កើត​«​រដ្ឋ​ស​ព័ន្ធ​»​។​

​រដ្ឋការ​ក្រុង​បាងកក​ក៏បាន​អំពាវនាវ​ឱ្យ​ភាគី​ឡាវ​ជួយ​គាំទ្រ បោសសម្អាត​បណ្ដាញ​នេះ​។​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រី​ថៃ prayuth chan-ocha បាន​សង្កត់ធ្ងន់ថា​៖ រដ្ឋធម្មនុញ្ញ​សរសេរ​ច្បាស់​ថា ថៃ​គឺជា​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ហើយ​ជា​រាជាណាចក្រ​មួយ​មិនអាច​កាត់ថ្លៃ​បាន ហើយ​«​រាល់​ឧបាយកល​ទាមទារ​បង្កើត​សហព័ន្ធ​សុទ្ធសឹង​ដើរ​ផ្ទុយ​រដ្ឋធម្មនុញ្ញ នឹងត្រូវ​ផ្ដន្ទាទោស​យ៉ាង​សក្ដិសម​បំផុត​៕
​សូ​យ​ន​

spot_img
×