Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​២​គ្រឿង បុក​គ្នា ស្លាប់​ម្នាក់​

spot_img

​ខេត្ត​កំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ បុក​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុង ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឲ្យ​ស្លាប់​ម្នាក់​។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​វេលា​ម៉ោង​២១និង៣០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​ដ៏​រន្ធត់ នៅលើ​ផ្លូវជាតិ​លេខ​៦ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៧៩ ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង​ចាម រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C.៨៣៨៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​ពី​ត្បូង​ទៅ​ជើង បាន​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពាក់​ស្លាក​លេខ​កំពង់ចាម​២A.៤៣៧៩ បើកបរ​ដោយ​ឈ្មោះ ធី វុត្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បើក​ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​

ករណីនេះ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​១​នាក់ និង​ខូច​រថយន្ត ២​គ្រឿង​លក្ខណៈ​ធ្ងន់​១​គ្រឿង​។​

​នគរបាល​បានឲ្យដឹងថា មូលហេតុ​រថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ​បើកបរ​មិន​ប្រកាន់​ស្តាំ​ ​វត្ថុតាង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×