Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖ ករណី​ឆេះ​ផ្ទុះ​កំពុង​ធ្វើឱ្យរញ្ជួយ​ក្រុង Boston

spot_img

ប៉ូលិស​នៅ​រដ្ឋ​Massachusetts មាន​ករណី​ឆេះ​និង​ផ្ទុះ​ជាង​៧០​កន្លែង​បានកើត​ឡើង​នៅ​ថ្ងៃទី​១៣​ខែកញ្ញា ដែល​គេ​សង្ស័យថា ឧស្ម័ន​ហ្គាស​។​ករណីនេះ​បានធ្វើឱ្យ​រញ្ជួយ​តំបន់​ធំ​មួយ​ប៉ែក​ខាងជើង​ទីក្រុង​Boston បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវគេ​ជម្លៀសចេញ​។​

​អគ្គិភ័យ​កំពុង​គ្របដណ្ដប់​តំបន់​ជាយក្រុង Boston

​តាម​ស្ថានីយទូរទស្សន៍​WCVB-TV របស់ Boston ឱ្យដឹងថា មាន​មនុស្ស​ជាច្រើន​បាន​រងរបួស​ក្នុងករណី​ឆេះ​ផ្ទុះ​នេះ​។ ក្រុមហ៊ុន​អគ្គិសនី​នៅ​តំបន់​ក៏បាន​កាត់ផ្ដាច់​អគ្គិសនី​នៅតាម​តំបន់​ដែល​រង​ឥទ្ធិពល​។​

​អគ្គិភ័យ​កំពុង​គ្របដណ្ដប់​តំបន់​ជាយក្រុង Boston

​រីឯ​លើ​ល​បណ្ដាញ​សង្គម​Twitter របស់​ប៉ូលិស​វិញ​ឱ្យដឹងថា ពេលនេះ​ពុំទាន់​អាចសន្និដ្ឋាន​បាន​អំពី​មូលហេតុ​នាំឱ្យមាន​ហេតុការណ៍​នេះឡើយ​ក្នុងពេលដែល​ប្រព័ន្ធ​ព្ស​ព្វ​ផ្សាយ​ក្នុង​តំបន់​និយាយថា រឿងនេះ​អាច​ផ្ដើមចេញពី​ការ​បែកធ្លាយ​បំពង់​បញ្ជូន​ឧស្ម័ន​។ រដ្ឋការ​ប្រចាំ​តំបន់​សំណូមពរ​ឱ្យ​ពលរដ្ឋ​ជម្លៀសចេញ​រហូត​មានការ​ប្រកាស​ថ្មី​៕
​សូ​យ​ន​

​អគ្គិភ័យ​កំពុង​គ្របដណ្ដប់​តំបន់​ជាយក្រុង Boston
spot_img
×