Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវកិតិសង្គបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ បន្ត​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤ ​គឺ​ ទឹក ភ្លើង ផ្លូវ និង​មនុស្ស ដែល​ជា​វិស័យ​អាទិភាព​ក្នុង​ការអភិវឌ្ឍ​ប្រទេស​

spot_img

​ស្វាយរៀង ​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦​នេះ​និង​បន្ត​អភិវឌ្ឍន៍​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​គឺ​ទឹក ភ្លើង ផ្លូវ និង​មនុស្ស​ដែល​ជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​។​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​លោក​ជំទាវ​ដឹកនាំ​ក្រុម​ការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ​រួមមាន នគរបាល កង​រា​ជាវុ​ធ​ហត្ថ យោធា​នៅ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវក៏​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយក៏​បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកស្រី​ម៉ែន សំអន បានបញ្ជាក់​ថា ជ័យជំនះ​ទាំងនេះ​កើត​ចេញ​អំពី ​៖

​ទី​១. ការចូលរួម​របស់​បង​ប្អូន​ទាំងអស់គ្នា​

​ទី​២. គណបក្ស ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ។​

​ទី​៣. អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ ។

​លោកស្រី​បាន​បន្តទៀតថា អាណាត្តិទី​៦​នេះ យើង​ត្រូវ​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការទាក់ទាញ​វិនិយោគ រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យមាន​នៅ​ខេត្ត​ខេត្តស្វាយរៀង ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយ​កំរិត​បន្ថែមទៀត​។​

​លោកស្រី​ក៏​បាន​សំណូមពរ​ឲ្យកម្លាំង​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើ​អំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យបាន​ល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ក៏​ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវ​អនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យ​ទទួលបាន​ជោគជ័យ​។​លោកជំទាវ​ក៏បាន​សំណូម​ធ​ឲ​ពរ​ដល់​អាជ្ញាធរ​ក៏​សមត្ថកិច្ច​ថែរក្សា​កន្លែង​រុករក​អាវុធ​គីមី​នៅ​វត្ត​គគីរ​ឃុំ​គគីរ​អោយបាន​ល្អ​និង​ទុក​ជា​កន្លែង​ណែនាំ​ដល់​កូនចៅ​យើង​អោយ​ដឹង​និង​ស្គាល់​ថា​អាវុធ​គីមី​វា​មាន​ឥទ្ធិពល​ដល់​កំរិត​ណា​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​យើង​។​នៅ​ឪ​កាស​នោះ​លោកជំទាវ​ក៏បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ម្នាក់​៥​មុឺន​រៀល​ផង​ដែរ​៕ ដោយ ៖ វ៉ៃកូ​

   

spot_img
×