Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​ដល់​មន្ត្រី​វ័យក្មេង ចេះ​ប្រែក្លាយ​ឱកាស ដើម្បី​អភិវឌ្ឍ​ខ្លួន ដើម្បី​ក្លាយ​ជា​មន្ត្រី​ល្អ និង​មាន​ភាព ជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ ​៖ វគ្គ​បណ្ដុះបណ្ដាល និង​ចែក​ជូន​នូវ​វិញ្ញាបនបត្រ ដល់​សិក្ខាកាម​ចំនួន​៧៦​នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ប្រកបដោយ​ជោគជ័យ ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ជំនាន់​ទី​២ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជកា​រ​វ័យក្មេង ដែល​បាន​ប្រឡង​ជាប់​ក្របខ័ណ្ឌ​ថ្មី របស់​ក្រសួង​បរិស្ថាន ឱ្យមាន​មូលដ្ឋាន​គ្រឹះ និង​ចំណេះដឹង ចំណេះធ្វើ ការងារ​គ្រប់គ្រង​វិស័យ​បរិស្ថាន និង​ដើម្បី​ឆ្លើយតប​នឹង​ការកែទម្រង់ លើ​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ដើម្បី​រួម ចំណែក​អនុវត្ត​ការងារ​របស់​ក្រសួង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ និង​ដើម្បី​បំពេញ​បេសកកម្ម​ឱ្យ​ក្រសួង និង​មន្ទីរ​ប្រែក្លាយ​ទៅ​ជា​រដ្ឋបាល​ទំនើប​ក្នុង​អាណត្តិ​ថ្មី​នេះ នា​ទីស្តីការ​ក្រសួង​បរិស្ថាន ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ដែល​ជា​អធិបតី​ក្នុង​ពិធី​បិទ​នេះ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​វ័យក្មេង ចេះ​ប្រែក្លាយ​ឱកាស ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ចាប់យក​ការ​បំពាក់បំប៉ន​ស្មារតី និង​គោលជំហរ ដើម្បី​ក្លាយ​ជា​មន្ត្រី​ល្អ និង​មាន​ភាព ជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ បាន​លើក​ពី​ការធ្វើ​ទំនើបកម្ម​ថ្មី​ក្នុង​អាណត្តិ​ថ្មី​នេះ ធ្វើ​យ៉ាង​ណា ដើម្បី​ឆ្លើយតប​នឹង​ការកែទម្រង់​លើ​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​មន្ត្រី​ថ្មី និង​មន្ត្រី​បាន​បម្រើ​ការងារ​យូ​ហើយ​បន្ថែម​ទៀត ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ក្នុង​ការរួម ចំណែក​អនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន ជាពិសេស​ការសិក្សា​ស្វែងយល់ ក៏ដូចជា​ការអនុវត្ត​ការងារ​លើ​វិស័យ​បរិស្ថាន និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​ឱ្យ​ទទួលបាន​ប្រសិទ្ធ ភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​លោក សឹម យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា នេះ​ជា​ការបើក​វគ្គ​បណ្តុះបណ្តាល​ជំនាន់​ទី​២ នៅក្នុង​ឆ្នាំ​២០១៨​នេះ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ” (​ជំនាន់​ទី​២) មាន​(​រយៈពេល​២០​ថ្ងៃ​) ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​សីហា ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​មន្ត្រីរាជការ​ដែល​ប្រឡង ក្របខ័ណ្ឌ​ឆ្នាំ​២០១៧ សរុប​ចំនួន​៧៦ នាក់ ដែល​មាន​ប្រធានបទ ចម្បង​ចំនួន​៨​ប្រធានបទ ប្រធានបទ​រង​ចំនួន​៣៨​ប្រធានបទ សុទ្ធសឹងតែ​ជា​ការ ងារ​ស្នូល​របស់​ក្រសួង​បរិស្ថាន ទាំងមូល រួមមាន​៖ ការរៀបចំ​ផែនការ​ថវិកា នីតិវិធី​លទ្ធកម្ម កិច្ចដំណើរការ ហិរញ្ញវត្ថុ ការធ្វើ​សវនកម្ម​ផ្ទៃក្នុង ការ​ធ្វើ​អធិការកិច្ច ការគ្រប់គ្រង​គុណភាព​ខ្យល់ សម្លេង ទឹក សំណល់​រឹង សារធាតុ​គ្រោះថ្នាក់ ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ការ​ធ្វើ​អធិការកិច្ច​បំពុល​​និង​ការពង្រឹង ការអនុវត្ត ច្បាប់ ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដី​គោក ដី​សើម​ទឹកសាប ការអភិរក្ស​មុទ្រ តំបន់ឆ្នេរ ការ​គ្រប់​គ្រង​សហគមន៍ ការគ្រប់គ្រង​បេតិកភណ្ឌ ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ ការគ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍ​សេដ្ច​កិច្ច​បៃតង វិទ្យាសាស្ត្រ​និង​បច្ចេកទេស ការគ្រប់គ្រង ជីវៈចម្រុះ ជីវ​សុវត្ថិភាព ការងារ​សេវាកម្ម ព័ត៌មាន​ភូមិសាស្ត្រ ការងារ​អប់រំ​បរិស្ថាន ការគ្រប់គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន ក្រប​ខណ្ឌ​ការផ្ដល់​រង្វាន់​លើកទឹកចិត្ត វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ការ​បំពាក់បំប៉ន​ស្មារតី និង​គោលជំហរ​របស់​សិក្ខាកាម​ទាំងអស់ ដើម្បី​ក្លាយ​ជា​មន្ត្រី​ល្អ និង​មាន​ភាព​ជា​អ្នកដឹកនាំ​។ យ៉ាងណាមិញ លទ្ធផល​ទទួលបាន​ខា​ង​លើ ត្រូវបាន​ចាត់ទុក​ជា​កា​តា​លី​ករ ជម្រុញ ក្នុង​ការសម្រេច​គោលដៅ នៃ​ការ​កសាង​និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដោយ​ជោគជ័យ ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ ជា​អតិបរមា​លើ​ភាពខ្វះ​ចន្លោះ រវាង​ធនធាន​មនុស្ស​ផងដែរ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×