Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! រូបគំនូរ​ដែល​គូរ​តាំងពី​ឆ្នាំ ១៩៣៧ បង្ហាញ​ពី​បុរស​ម្នាក់​កំពុង​កាន់ iPhone

spot_img

​តើ​អ្នក​មើល​ឃើញ​បុរស​ជនជាតិដើម​អា​មេ​រិច​ម្នាក់​កំពុងកាន់​របស់​អ្វីមួយ​ដែល​មើលទៅ​ដូចជាទូរស័ព្ទ iPhone ឬទេ​? វា​ជា​រឿង​ចម្លែក​ណាស់ ព្រោះ​ផ្ទាំងគំនូរ​នោះ​ត្រូវបាន​គូរ​ឡើង​ដោយ​វិចិត្រករ​ ​អរូបី​ជនជាតិ​អ៊ីតាលី តាំងពី​ឆ្នាំ ១៩៣៧​មក​ម្លេះ​។​

​វិចិត្រករ​ឈ្មោះ Umberto Romano បាន​គូរ​វា​ដើម្បី​ពណ៌នា​ពី​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​​សតវត្ស​ន៍ទី ១៧​។ ទិដ្ឋភាព​នៃ​ផ្ទាំងគំនូរ​នោះ កើត​ឡើង​ជិត ៤០០​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ហេតុ​អ្វី បុរស​​ក្នុង​រូបគំនូរ​មាន​ទូរស័ព្ទ iPhone ប្រើ​?

​តើ​បុរស​ក្នុង​រូបនោះ កំពុងតែ​ឆែក​មើល​អ្វី​មួយ​ក្នុង​ទូរស័ព្ទ ឬ​ក៏​គាត់​កំពុងតែ​ថតរូប​ខ្លួនឯង (Selfie)? ជា​ការពិត​ណាស់ នៅពេល​នោះ​ពួកគេ​មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់​ផង ហើយ​ដូច្នេះ​ ​មិន​អាច​មាន​ទូរស័ព្ទ​កាន់​នោះទេ ប៉ុន្តែ​តើ​គាត់​កំពុង​កាន់​អ្វី​ឲ្យ​ប្រាកដ​?

​ប្រវត្តិវិទូ​ម្នាក់​ឈ្មោះ Daniel Crown សម្តែង​ការ​ជឿជាក់ថា អ្វី​ដែល​ជនជាតិដើម​អា​មេ​រិច នៅក្នុង​ផ្ទាំងគំនូរ​កំពុងកាន់​នោះ ទំនង​ជា​កញ្ចក់​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

​ប្រភព ៖ Goodtimes

spot_img
×