Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​កូនភ្លោះ​ឥណ្ឌា ដែល​មាន​ដងខ្លួន​ជាប់​គ្នា ទីបំផុត​រកឃើញ​ស្នេហា​ពិត​ហើយ (​មាន​វីដេអូ​)

spot_img

​ស្ត្រី​កូនភ្លោះ​ដែល​កើត​មក​មាន​ដងខ្លួន​ជាប់​គ្នា ទីបំផុត​បាន​រកឃើញ​ស្នេហា​ពិត​ហើយ បន្ទាប់​ពី​រស់​​នៅ​យ៉ាង​ឯការ​អស់​រយៈពេល​ជា​យូរ​។​ ​ស្ត្រី​បងប្អូន​ភ្លោះ​ទាំងពីរ​កើត​នៅក្នុង​ទីក្រុង Kolkata នៃ​រដ្ឋ Bengal ក្នុង​គ្រួសារ​ក្រីក្រ ហើយ​អ្វី​ដែល​​ធ្វើឲ្យ​ពួកគេ​មាន​ជីវិត​លំបាក​បំផុត​នោះ​គឺថា ពួកគេ​កើត​មក​មាន​ដងខ្លួន​ជាប់​គ្នា​។​

​ពួកគេ​ទាំង​ពីរ​នាក់​មាន​ក្រពះ​តែមួយ ប៉ុន្តែ​មាន​បេះដូង ក្រ​លៀន និង​ថ្លើម​ផ្សេងៗ​គ្នា​។ ឪពុកម្តាយ​​ពួកគេ​មិន​ចង់​មើល​ថែ​ពួកគេ​នោះ​ទេ ហើយក៏​បាន​បោះបង់ចោល​ពួកគេ​នៅ​ពេល​ពួកគេ​អាយុ​ជាង ១០​ឆ្នាំ​។​ ​ដោយសារតែ​មិន​ទទួលបាន​ការអប់រំ ពួកគេ​ទាំង​ពីរ​នាក់​ដើរ​សម្តែង​សៀក​ដើម្បី​ចិញ្ជឹមជីវិត​។​

​ពួកគេ​ទាំង​ពីរ​នាក់​ត្រូវបាន​គេ​ហៅថា ស្ត្រី​ពីងពាង ហើយ​ពួកគេ​មាន​ទ្រូង និង​ដៃ​រៀងៗ​ខ្លួន ប៉ុន្តែ​ខ្លួន​ពួកគេ​ជាប់​គ្នា​ត្រឹម​ចង្កេះ ហើយ ជើង​ជាប់​គ្នា​។​

​ដោយសារតែ​មាន​រូបរាង និង​កាយសម្បទា​បែប​នោះ មនុស្ស​គ្រប់គ្នា​គិតថា ការស្វែងរក​ស្នេហា​គឺជា​​រឿង​លំបាក​បំផុត​សម្រាប់​អ្នក​ទាំង​ពីរ ប៉ុន្តែ​វាសនា​មនុស្ស​មើល​មិនឃើញ ហើយ​ទីបំផុត​ពួកគេ​ក៏​រក​​ឃើញ​ស្នេហា​ពិត ដោយ​ពួកគេ​ទាំង​ពីរ​ត្រូវបាន​លោក Jasimuddin Ahmad ជ្រើសរើស​យក​ជា​ដៃគូ​​ជីវិត​។ បុរស​រូប​នោះ​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​៕ សុភ័ក្ត្រ

​ប្រភព​៖ Good times​

spot_img
×