Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​គោ​ចម្លែក​នៅ​ឥណ្ឌា​កើតមក​មាន​ក្បាល​២ កំពុង​ពុះពារ​បន្ត​រស់​បាន​ជាង​១​ខែ​ហើយ ខណៈ​ម្ចាស់​ផ្តល់​ទឹកដោះគោ​១​ថ្ងៃ​៥​ដង (​វីដេអូ​)

spot_img

​កូន​គោ​ក្បាល​ពីរ​១​ក្បាល បានធ្វើ​ឲ្យ​អ្នកភូមិ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​វា​បាន​កំពុង​ពុះពារ​ទៅនឹង​ភាព​ចម្លែក​នេះ ដើម្បី​បន្ត​រស់​អស់​រយៈពេល​ជាង​១​ខែ ។ កូន​គោ​មិនទាន់​ត្រូវបាន​ដាក់ឈ្មោះ​នេះ កើត​កាលពី​ថ្ងៃទី​១០ ខែសីហា នៅក្នុង​ភូមិ Navalur នៅក្នុង Thajavur នៃ​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ។

​បើទោះបីជា​កូន​គោ​ទើប​កើត​នេះ បាន​មានមុខ​២ (​ភ្នែក​សរុប​៣, ច្រមុះ​២, ត្រចៀក​១​គូ និង​មាត់​១) តែ​វា​មាន​ដងខ្លួន​តែមួយ​ប៉ុណ្ណោះ ។ ម្ចាស់​កូន​គោ​ចម្លែក​នេះ​ឈ្មោះ Sanglimuthu និយាយថា​៖ «​យើង​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​យើង​បានឃើញ​ភាព​ចម្លែក​របស់​វា​យ៉ាងនេះ​» ។​

​យើង​ពុំដែល​បានឃើញ​សត្វ​ក្បាល​២ ដែល​កើត​នៅក្នុង​ភូមិ​របស់​យើង​នោះទេ ។ គ្មាន​នរណាម្នាក់​នៅក្នុង​ភូមិ ដែល​ក្នុងនោះ​រួមទាំង​ពេទ្យសត្វ ជឿថា​កូន​គោ​នេះ​អាច​នៅមាន​ជីវិត​រហូតដល់​រយៈពេល​១​សប្តាហ៍​នោះទេ ប៉ុន្តែ កូន​គោ​នេះ​បាន​ពុះពារ​ចំពោះ​ភាព​ចម្លែក​របស់​វា​បាន​មកទល់ពេលនេះ បាន​រយៈពេល​ជាង​១​ខែ​ហើយ ។ កូន​គោ​នេះ​មាន​សុខភាព​ល្អ ហើយ​យើង​បានផ្តល់​ទឹកដោះគោ​ដល់​វា ៥ ដង​ក្នុង​១​ថ្ងៃ ។​

​មាន​មនុស្ស​ជាច្រើន បាន​កំពុង​មកកាន់​ផ្ទះ​របស់ Sanglimuthu ជា​រៀងរាល់ថ្ងៃ ដើម្បី​បានឃើញ​សភាព​ចម្លែក​នៃ​សត្វ​របស់គាត់ ។ អ្នកភូមិ​ម្នាក់​ឈ្មោះ Thirumurugan និយាយថា​៖ «​យើងទាំងអស់គ្នា​ពិតជា​មានការ​ភ្ញាក់ផ្អើល​មែនទែន នៅពេល​ពួកយើង​បាន​លឺថា មានកូន​គោ​ក្បាល​២​កើត​នៅក្នុង​ភូមិ​របស់​យើង ។ វា​ពិតជា​អព្ភូតហេតុ​មួយ​» ។​

​បាតុភូត​នេះ​បាន​ជឿថា​វា​កើតឡើង នៅពេល​អំប្រ៊ីយ៉ុង​ចាប់ផ្តើម​បំបែក​ទៅជា​កូនភ្លោះ ប៉ុន្តែ បាន​ឈប់​លូតលាស់ ដោយ​កូនភ្លោះ​នៅតែ​ជាប់​គ្នា ។ ក្បាល​នីមួយៗ​របស់​សត្វ​ពហុ​ស្បូន​នេះ មាន​ខួរក្បាល​ផ្ទាល់ខ្លួន​របស់​វា ហើយ​ពួកវា​ចែករំលែក​ការគ្រប់គ្រង​ទៅលើ​សរីរាង្គ និង​អវៈយវៈ ទោះបី​រចនាសម្ព័ន្ធ​ជាក់លាក់​នៃ​ការតភ្ជាប់​នេះ​ផ្សេង​ពីគ្នា រវាង​ករណី​នីមួយៗ​ក៏ដោយ ។ ហើយ​សត្វ​ដែល​កើតមក​ជាមួយ​ស្ថានភាព​បែបនេះ អាច​នៅរស់​បាន​លើសពី​ពីរ​បី​ខែ​ដ៏​កម្រ​ណាស់ ៕ ឧ​ត្ត​ម (www.msn.com)​

spot_img
×