Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ត្រី​ម្នាក់​បើកបរ​ស្រវឹង ប៉ូលីស​ហៅ​អត់​ឈប់ និង​ព្យាយាម​បើក​រត់គេច រហូត​ជ្រុះ​​កង់​មុខ​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​ញាក់សាច់​មួយ ខណៈដែល​ប៉ូលីស​ចរាចរណ៍ បើក​ម៉ូតូ​ប្រដេញ​តាម​រថយន្ត​១​គ្រឿង​បើកបរ​ដោយ​ស្ត្រី​ស្រវឹង​ម្នាក់ ដែល​ព្យាយាម​បើក​គេច​យ៉ាង​សាហាវ ទាំង​រថយន្ត​គ្មាន​សំបក​កង់​មុខ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មួយកន្លែងនៅក្នុងទីក្រុងមូស្គូ ​ប្រទេស​រុស្ស៊ី កាលពីពេល​ថ្មីៗ​នេះ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅពេល​ប៉ូលីស​ព្យាយាម​បញ្ឈប់​ស្ត្រី​នោះ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​មួយចំនួន ប៉ុន្តែ នាង​ពុំ​អើពើ​នឹង​សំណើរ​សុំ​របស់​ពួកគេ​នោះទេ ហេតុនេះ ការ​ប្រដេញ​តាម​ក៏បាន​ចាប់ផ្តើម​តែម្តង ។​

​នៅ​ចំណុច​មួយ ស្ត្រី​បើក​ល្មើស​រូបនោះ បាន​បើករថយន្ត​ប៉ះទង្គិច​ជាមួយ​រថយន្ត​មួយគ្រឿង ក្នុងចំណោម​រថយន្ត​ជាច្រើន​នៅលើ​ដងផ្លូវ និង​បន្ទាប់មក ក៏បាន​ព្យាយាម​បើក​រត់​រហូត​ជ្រុះ​សំបក​កង់​មុខ​ផ្នែក​ខាងឆ្វេង​តែម្តង ។ ប៉ុន្តែ នៅ​ទីបំផុត ស្ត្រី​រូបនោះ​ដោយសារតែ​គ្រប់គ្រង​ការបើក​ទៅមុខទៀត​លែងរួច ក៏បាន​បើក​ចូល​អែប​នឹង​របង​ផ្លូវ ។​

​ភ្លាមៗ​នោះ ប៉ូលីស​ក៏បាន​ប្រញាប់ប្រញាល់​ចូលទៅ​បើកទ្វារ និង​នាំយក​ស្ត្រី​នោះ​ចេញពី​ក្នុង​រថយន្ត ដែល​បង្ហាញ​ជាមួយ​ស្ថានភាព​ដៃញ័រទទ្រើក និងទប់ខ្លួន​ពុំ​នឹងនរ​នោះទេ ។ បន្ទាប់មក ស្ត្រី​នេះ​ត្រូវបាន​ធ្វើតេស្ត និង​រកឃើញ​ប្រើប្រាស់​សារជាតិ​ស្រវឹង​នៅក្នុង​ខ្លួន ។​

​យោងតាម​របាយការណ៍​ប៉ូលីស ពុំមាន​នរណាម្នាក់​រង​របួស​នៅក្នុង​ប្រតិបត្តិការ​តាម​ប្រដេញ​ចាប់​រថយន្ត​នេះ​ទេ ប៉ុន្តែ ផ្នែក​ខាងមុខ​រថយន្ត​របស់​ស្ត្រី​នោះ​ខូចខាត​ទាំងស្រុង និង​បាត់បង់​សំបក​កង់​មុខ​ផ្នែក​ឆ្វេង ៕ ឧ​ត្ត​ម (life.ru)​

spot_img
×