Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹកដល់មន្រ្តី តាមដាន ស្ថានភាពអាកាសធាតុ ស្ថានភាពកម្ពស់ទឹក ទ្វារទឹក និងទំនប់បង្ហៀរក្នុងខេត្ត

spot_img

ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃសុក្រ ០៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើការក្រើនរំលឹកដល់មន្ទីរពាក់ព័ន្ធ និងអភិបាលក្រុងស្រុកទាំងអស់​ត្រូវបន្តតាមដាន​អំពី​បច្ចុប្បន្នភាពនៃស្ថានភាពអាកាសធាតុ ស្ថានភាពកម្ពស់ទឹក ទ្វារទឹក និងទំនប់បង្ហៀរនានាក្នុងខេត្ត និង​ស្ថានភាពនៃការបង្ក​បង្កើន​ផល​ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសឲ្យបានជាអតិបរិមានូវការជន់លិច និងការ​ខូចខាត​ផល​ដំណាំ ព្រមទាំងត្រូវរៀបចំទីទួលសុវត្ថិភាព និងត្រៀមឲ្យបានស្រេចបាច់ជាមុននូវវិធានការសរុប កម្លាំងសរុប សម្រាប់​ជួយ​អន្តរាគមន៍​នៅពេលមានការជន់លិចផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ។

លោក ម៉ែន វិបុលបានមានប្រសាសន៍ដូច្នេះក្នុឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំត្រៀម​លក្ខណៈរៀបចំពិធី​ប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងពិធីផ្លូវការផ្សេងៗទៀត​ដែលពិធីនេះបានប្រព្រឹត្តទៅនា​សាល​ប្រជុំសាលាខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រីជាអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង​រដ្ឋ​បាល​សាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធាន​អង្គភាពទាំង៦ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការ​រៀបចំពិធីប្រណាំងទូក សរុបចំនួន ៥៨រូប ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៍ បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវ​បន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជា​ពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ។

សូមបញ្ជាក់ថាពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឆ្នាំនេះ គ្រោងនឹងរៀបចំនៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ហើយ​ដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅបានរលូន ល្អប្រសើរ បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបាន​ទស្សនា​កម្សាន្តប្រកប​ដោយ​ភាព​សប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចំនួន ១ អមដោយអនុគណៈកម្មការចំនួន ៧ផ្សេងទៀតជាជំនួយការ ៕ ដោយ ៖ វ៉ៃកូ

spot_img
×