Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច ៖ សេដ្ឋ​កិច្ច​កម្ពុជា សម្រេច​បាន​កំណើន​ខ្ពស់ ផ្អែក​លើ​មូល​ដ្ឋាន​សំខាន់​ចំនួន​៤

spot_img

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល របស់កម្ពុជាប្រចាំ ADB បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាការងារ ជាមួយស្ថាប័ន របស់​រាជ​រដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជា ត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនៃ ការអនុវត្តគម្រោង ដែលស្ថិត​នៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ ADB នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវ ស្ថេរ​ភាព​ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជា​មធ្យម​ក្នុង​កម្រិត ៧,៧ភាគរយ ក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧,២ភាគរយ ក្នុងឆ្នាំ​២០១៨​នេះ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណជាង២០០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ១.៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ ចំណែកឯអត្រានៃភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ ៥០​ភាគរយ ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាង​ក្រៅមួយ​ចំនួនក៏ដោយ។

លោកក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់នេះ គឺផ្អែកលើមូលដ្ឋានសំខាន់មួយចំនួនគឺ ៖ ១៖ ការធានា​បាន​នូវ​សុខ​​សន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល សម្រាប់ការអភិវឌ្ឍ។ ២៖ គោលនយោបាយ និង​កម្មវិធី​អភិវឌ្ឍច្បាស់លាស់ ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និង​លើកម្ពស់​សមត្ថភាពស្ថាប័នសាធារណៈ។ ៣៖ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម។ ៤៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ទាំងទីក្រុង និងជនបទ។

លោក ម៉ាបុប អាមេដ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេង របស់កម្ពុជា ក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និង​កាត់​បន្ថយ​ភាពក្រីក្រ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕ ដោយ៖កូឡាប

 

spot_img
×