Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​កន្លែង​ផលិត ស្ករ​តោ្ន​ត​ក្លែងក្លាយ នៅ​ស្រុក​បាទី ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​

spot_img

ខេត្តតាកែវ​៖​អ្នកស្រុក​រកឃើញ មាន​មនុស្ស​១​ក្រុម​បាន​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ហើយ​ករណីនេះ​ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ បាន​ទទួលស្គាល់ថា ក្រុមការងារ​របស់លោក​ពិតជា​បានទទួល​លុយ ពី​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ចំណុច​ខាងលើ​មែន​។​

អ្នកស្រុក​បានឱ្យដឹងថា​៖​វត្ថុធាតុដើម ដែក​ក្រុម​គេ​យកទៅ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​មានដូចជា​ស្ករស អំបិល ទឹក ប្រេងឆា រួមទាំង​គ្រឿងផ្សំ​អាថ៌កំបាំង​ផ្សេងៗ​ទៀត និយាយ​រួម គឺ​មិន​ផលិត​ចេញពី​ទឹកត្នោត​ឡើយ​។​

​អ្នកភូមិ​បាន​ឲ្យ​ដឹង​ទៀតថា ៖​ទីតាំង​នោះ​អាច​ដំណើរ​ទៅបាន​ក៏​ព្រោះតែ​គេ​បាន​បង់លុយ​ទៅ​ឲ្យ​ប្រធានការិយាល័យ ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​បាទី​។​

​ជុំវិញ​ករណីនេះ​លោក កេ​ត ព្រុង ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក​ទទួលស្គាល់ថា​ក្រុម​របស់លោក​ពិតជា​បានទទួល​លុយ ពី​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ចំណុច​ខាងលើ​មែន​។ ដោយ​លោក និយាយ​យ៉ាងខ្លី​ថា “​បើ​មិន​យកលុយ តើ​ទៅ​រត់​ច្បាប់​ឯណា​បាន ហើយ​ទីតាំង​បែបនេះ​មាន​ច្រើន​”​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​មិនអាច​ទាក់ទង​លោក អ៊ុក រី អភិបាលស្រុក​បាទី សុំ​ការបំភ្លឺ​មិន​បានទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×