Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឫស្សី​ពីងពង់ សម្រុក​នាំចេញ ខណៈ​ទីផ្សារ​តម្លៃ​កើន​ឡើង​

spot_img

​ស្វាយរៀង​ ៖ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ក្នុង​ស្រុករ​មាស​ហែក ខេត្ត​ស្វាយរៀង កំពុង​កាក់កប ខណៈ​ឬ​ស្សី​ពីងពង់​មាន​ហាង ឆេង​នាំចេញ​ទៅ​ក្រៅប្រទេស​ពី ព្រោះ​ឫស្សី​មួយ​ប្រភេទ​នេះ គេ​យក​ទៅ​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ និង​ដោយ​មើលឃើញ​ពី​គុណ ប្រយោជន៍​របស់​ឫស្សី​នេះ ទើប​អ្នក​ស្រុក​រមាស​ហែក​និង​អាជីវករ​ដែលរ​កសី​ុ​ទិញ​ដើមឬ​ស្សី​ពីងពង់ ជា​ពិសេស​អ្នក​រស់នៅ​ឃុំ​ដូង ដែល​មាន​ឫស្សី​ពីងពង់​ស្រាប់ បាន​ត្រូវប៉ាន់ ព្រោះ​មាន​ទីផ្សា​រលក់​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម​បាន​កើនឡើង ដោយ​បាន​តម្លៃ​សមរម្យ​គ្រប់គ្រាន់​បាន​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល រស់នៅ​ភូមិ​បា​ត្រាស់ ឃុំ​ដូង បានឱ្យដឹង​ថាៈ​សព្វ​ថ្ងៃ​គាត់​មាន​ចិត្តស​ប្បាយ​រីករាយ​ខ្លាំងណាស់ ខណៈ​ដែល​គាត់​មាន​ជីវភាព​ធូរធា​បាន​មួយកម្រិត ដោយ​មាន​ក្រុម​ឈ្មួញ​វៀតណាម​ឡើង​មក​ទិញ​ដល់​ភូមិ -​ឃុំ របស់​ពួកគាត់​តែ​ម្តង​មិន​ពិបាក​ក្នុង​ការដឹកជញ្ជូន​ចុះ​ឡើង​នោះ​ឡើយ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​ឫស្សី​ពីងពង់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​ឃុំ​ផ្សេងៗ​ទៀត នៃ​ស្រុក​រមាស​ហែក មក​លក់​នៅ​ភូមិ​បា​ត្រាស់ ហើយ​ក៍មាន​រថយន្តរ​បស់​ក្រុម​ឈ្មួញ​វៀតណាម មក​ដឹកយក​ទៅ​លក់​បន្ត​ទៀត​នៅ​ប្រទេស​វៀតណាម ដោយ​ឫស្សី​ពីងពង់​មួយ​ដើម បើ​ជា​ប្រភេទ​លេខ​មួយ​បាន​តម្លៃ​២,៧០០​រៀល លេខ​២​បាន​តម្លៃ​២,០០០​រៀល និង​ប្រភេទ​លេខ​៣ បាន​តម្លៃ​ចំនួន​១,៥០០​រៀល​។​

​ដោយឡែក​ក្រុម​អាជីវករ​វិញ​ក៍បាន​ឱ្យដឹង​ផង​ដែរ​ថា ឫស្សី​ពីងពង់​នេះ​គេ​យក​ទៅ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម មាន​តុ កៅអី និង​ធ្វើ​ផ្ទះសំបែង​ផងដែរ​។ មិនតែប៉ុណ្ណោះ​បើ​ពុំ​មាន​ការដាំ​ឡើងវិញ​ទេ ច្បាស់​ជា​ប្រភេទ​ឫស្សី​ពីង​ពង់ និង​បាត់​បន្តិច​ម្តងៗ​អាចឈាន​ទៅ​ដល់​ការបាត់បង់​ទាំងស្រុង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ប្រទេស​របស់​គេ​។​

​ទោះបីជា​យ៉ាងណា​ក៍ដោយ ឫស្សី​ពីងពង់​នេះ​បើ​ដាំ​វា​វិញ មាន​រយៈពេល​យូរ​ទម្រាំ​បាន​ផល​គឺ​ដាំ​តាម​ធម្មជាតិ​របស់​វាពី​៤​ទៅ​៦​ឆ្នាំ​ឯណោះ ទើប​ទទួល​ផល​បាន​ហើយ​អ្វី​ដែល​ជា​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​នោះ​នៅ​ប្រទេស​យើង​ពុំ​មាន​ទីផ្សារ​នោះទេ​ហើយក៍​គ្មាន​សិប្បកម្ម​សំរាប់​កែឆ្នៃ​នោះដែរ​ទើប​ត្រូវ​នាំ​ចេញ​ដូច្នេះ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×