Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ប្រុស​ណា​មិន​ចុក​ឈាម​ទៅ ខណៈ​តាម​ទាន់​សង្សារ​ដែល​ខំ​ស្មោះ​ជាច្រើន​ឆ្នាំ កំពុង​បម្រុង​ឡើង​គ្រែ​ផ្ទះសំណាក់​ជាមួយ​ប្រុស​ថ្មី​បែបនេះ (​វីដេអូ​)

spot_img

​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​បន្ត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក II បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ជា​សង្សារ​ចាស់​បាន​ចូលទៅ​បំបែក​មិត្តស្រី​របស់ខ្លួន ដែល​បាន​ធ្វើជា​សង្សារ​នឹង​អស់​រយៈពេល ៥ ឆ្នាំ មកហើយ ចេញពី​បុរស​ម្នាក់ទៀត​ជា​មិត្ត​ប្រុស​ថ្មី នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ។​

​នៅក្នុង​វីដេអូ បុរស​ពាក់​អាវយឺត​ពណ៌​ខ្មៅ បាន​ចូល​ប្រ​ទែង​ប្រទង់​សង្សារ​របស់គាត់ ចេញពី​បុរស​ម្នាក់ ខណៈ​ពួកគេ​កំពុង​អង្គុយ​នៅលើ​គ្រែ​ផ្ទះសំណាក់ និង​បន្ទាប់មក ក៏បាន​បំរុង​ដាល់​បុរស​នោះ​ទៀត ប៉ុន្តែ ត្រូវបាន​មិត្តស្រី​របស់គាត់​ព្យាយាម​ការពារ ។ ភ្លាមៗ​នោះ បុរស​ជា​សង្សារ​ចាស់ ក៏​ត្រូវបាន​មិត្តស្រី​ផិតក្បត់​របស់ខ្លួន រុញចេញ​ទៅខាង​ក្រៅ​បន្ទប់ ខណៈ​បុរស​ជា​សង្សារ​ថ្មី​អង្គុយ​ស្ងៀមស្ងាត់​នៅលើ​គ្រែ​តែឯង ។​

​អ្នក​ទាំងពីរ បន្ទាប់មក ក៏បាន​ចេញមក​ខាងក្រៅ​ឈ្លោះប្រកែក​គ្នា​យ៉ាងយូរ ។ បុរស​ជា​សង្សារ​ចាស់ ត្រូវបាន​លឺ​និយាយថា​៖ «​នៅពេលនេះ អូន​កំពុង​នៅ​ជាមួយ​គេ ហេតុអ្វី​បានជា​អូន​ធ្វើបែបនេះ​ដាក់​បង​អីចឹង​?» ។ ហើយ​នារី​នោះបាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​មិនដឹងថា ខ្លួនឯង​ត្រូវ​និយាយ​យ៉ាងម៉េច​នោះទេ​!!» ។

​បុរស​រូបនេះ​បន្ត​ទាំង​អារម្មណ៍​ឈឺ​ចុកចាប់​ថា​៖ «​ខ្ញុំ​ពិតជា​មនុស្ស​ល្ងីល្ងើ​ខ្លាំងណាស់ ដែល​ខំ​ស្រលាញ់​ស្មោះស្ម័គ្រ ចំពោះ​អ្នក​អស់​រយៈពេល ៥ ឆ្នាំ មកនេះ ប៉ុន្តែ​ពុំ​នឹកស្មានថា អ្វី​ទាំងអស់​ត្រូវ​រលាយបាត់​អស់​នៅក្នុង​ថ្ងៃនេះ​» ។ គាត់​ក៏បាន​និយាយ​ទៅកាន់​បុរស​ជា​សង្សារ​ថ្មី​នោះ​ថា​៖ «​ហេតុអ្វី​បានជា​អ្នកធ្វើ​បែបនេះ​ដាក់​ខ្ញុំ ដែល​អ្នក​ក៏បាន​ដឹងថា ខ្ញុំ​មាន​មិត្តស្រី​ម្នាក់នេះ​ទៅហើយ ហេតុអ្វី​បានជា​អ្នក​មក​បំផ្លាញ​សេចក្តីស្រលាញ់​របស់​ពួកយើង​អីចឹង អ្ហាស​!!» ។​

​ជា​ចុងក្រោយ បុរស​ខូចចិត្ត​ម្នាក់នេះ ក៏បាន​ប្រាប់​ទៅ​នាង​ថា គាត់​នឹង​នាំយក​វីដេអូ​នេះ ទៅ​ឲ្យ​ឪពុកម្តាយ​របស់​នាង​បានឃើញ​តែម្តង ដើម្បី​ឲ្យ​ពួកគាត់​ដឹងថា​កូនស្រី​របស់​ពួកគាត់ ជា​មនុស្ស​ស្រី​បែបនេះ ៕ ចន្ទី​ (kaosod.co.th)

spot_img
×