Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ក្នុង​ក្រុង​ដូន​កែវ​ អស់​ជំនឿ​លើ​អាជ្ញាធរ​ក្រុង​

spot_img

​តាកែវ​ ៖ ភាព​ដដែលៗ និង​កិច្ចសន្យា​ដដែលៗ ជាមួយ​និង​ពាក្យសន្យា បានធ្វើអោយ​ប្រជា​ពលរដ្ឋ​កាន់តែ​អស់​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញារ​ក្រុង​ដូន​កែវ ខណៈ​ដែល​ទីតាំង​ស្តុក​អេតចាយ​មួយកន្លែង បាន​កំពុងតែ​យក​ផ្លូវ​ធ្វើ​ជា​អាជីវកម្ម​ផ្ទល់​ខ្លួន​អស់​រាប់​ឆ្នាំ​មកហើយ​(​អាជីវកម្ម​ដុះ​ស្លែ​) តែ​អាជ្ញាធរ​ក្រុង​ដូន​កែវ​បាន​ត្រឹមតែ​ធ្វើ​កិច្ចសន្យា តែប៉ុណ្ណោះ ហើយ​បន្ត​អោយ​ម្ចាស់​ទីតាំង​ដាក់តាំង​អេតចាយ គរ​ពេញ​ផ្លូវ​ដូច​ដាក់តាំង​ពិព័ណ​លម្អ​ក្រុង​ជា​ច្រើន​ខែ​ឆ្នាំ ដែល​នេះ​ជា​ចំនុច​អសកម្ម ធ្វើអោយ​ពលរដ្ឋ​កាន់តែ​អស់​ទំនុកចិត្ត​លើ សមត្ថកិច្ច​ជំនាញ ។

ពួកគាត់​ដែល​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ខេត្ត​លេខ ២៨ ក្នុង​ក្រុង​ដូន​កែវ​នេះ បាននាំគ្នា​ផ្លាស់ប្តូរ​ឈ្មោះ​ផ្លូវ​នេះ ដោយ​ដូរ​ឈ្មោះ​ផ្លូវ​នេះ​ទៅ​ជា​ផ្លូវ​អេតចាយ​វិញ ព្រោះ​ការ​ដាក់​ពង្រាយ​នៅ​កាកសំណល់​ដែក សំបក​ដប សំបក​កំប៉ុង​នៅ​ពាសពេញ​ផ្លូវ​នេះ​បាន​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ និង​មិន​មាន​សមត្ថកិច្ច​ជំនាញ​ណា​ចុះ​មក​ធ្វើការ និង​អើពើ​ឡើយ ។ ចំណែក​អ្នក​រស់នៅ​ជិតខាង បាន​នាំគ្នា​និយាយថា ទីតាំង​ស្តុក​អេតចាយ​នេះ បាន​ក្លាយទៅជា​ក្តី​ព្រួយ​បា​រម្មណ៍​មួយ ខណៈ​ដែល​ពួកគាត់​កំពុង​បើកបរ​នោះ គឺ​មាន​ពេល​ខ្លះ​មាន​អេតចាយ​គរ​ជា​គំនរ​ខ្ពស់​នៅលើ​ផ្លូវ មួយវិញទៀត មាន​កំទេច​ដែក​ធ្លាក់​រាយប៉ាយ​ពេល​ផ្លូវ ធ្វើអោយ​ពួកគាត់​បើកបរ​យានយន្ត ឬ​ម៉ូតូ​នៅក្បែរនោះ ពេលខ្លះ​ភ័យក្លាច​ធ្លាក់​គំនរ​នោះ​មក​លើ​ខ្លួន និង​ពេលខ្លះ បែក​កង់​ម៉ូតូ ឡាន ជា​ញឹកញាប់ ។ ទទឹម​និង​មានកា​រិះគន់​នេះដែរ បងប្អូន​ប្រពល​រដ្ឋ​ដែល​រស់នៅ​ជិតខាង និង​អ្នកធ្វើដំនើរ​ឆ្លងកាត់ បាន​ស្នើសុំ​អោយ​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ មេត្តា​ចុះជួយ​អន្តរាគ​ម​ន៏ និង​ដោះស្រាយ​នៅ​ក្តីបារម្មណ៍​របស់​ពួក​គាត់​នេះ​ផង ព្រោះ​ផ្លូវ​សាធារណ​គឺ​សម្រាប់​អោយ​មនុស្ស​គ្រប់រូប​ប្រើប្រាស់​បាន​ដូចគ្នា មិន​អាច​អោយ​តែ​បុគ្គល​ម្នាក់​គ្រប់គ្រង​លើ​ផ្លូវ​នោះ​តែឯង​បាន​ទេ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទីតាំង​ស្តុក​អេតចាយ​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឡូរី សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ នេះ ត្រូវបាន​អាជ្ញាធរ​ក្រុង​ដូន​កែវ ធ្លាប់​បាន​ហៅ​ទៅ​ធ្វើ​កិច្ចសន្យា​ចំនួន ៥​លើក​មក​ហើយ ។ ក៏​ប៉ុន្តែ​អោយ​តែ​ធ្វើ​កិច្ចសន្យារ​រួច​ម្តង បាន​រយៈពេល​តែ ១​ទៅ ២​សប្តាហ៍ គឺ​ម្ចាស់​ទីតាំង​កាន់តែ​ដាក់​លើស​ដើម រឹតតែ​ធ្វើអោយ​ពលរដ្ឋ​កាន់តែ​កើត​មាន​ក្តីបារម្មណ៍​យ៉ាងខ្លាំង ពី​ភាព​អសមត្ថភាព​​​របស់​អាជ្ញា​ធរ​ក្រុង​នេះ​។

ជុំវិញ​ការរិះគន់​នេះដែរ ភ្នាក់ងារ​របស់​យើង​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​របស់​លោក មូល វិចិត្រ អភិបាលក្រុង​ដូន​កែវដែរ តែ​ខ​ល​​ចូល​មិន​មាន​អ្នក​លើក ៕ ដោយ ៖ តាកែវ​

 

spot_img
×