Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនកិច្ច​សិក្សា និង​ដកស្រង់​បទពិសោធន៍ ពី​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង

spot_img

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឲ្យដឹងថា នៅ ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ ២០១៨ គណៈប្រតិភូ​រធនាគារ​អភិវឌ្ឍន៍​អា​ស៊ី ADB ដឹកនាំ​ដោយ​លោក Mahbub Ahmed នាយក​ប្រតិបត្តិ សម្រាប់​ប្រទេស Afghanistan, Bhutan, India, Lao PDR, and Turkmenistan បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​សិក្សា ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ពី​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិតក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​

​ប្រភព​ដដែល បាន​បន្តថា ក្នុង​អតីតកាល ដោយសារ​តែ​គុណភាព​ដី​អន់ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ត្រូវបាន​ទុកចោល​ទាំងស្រុង ប្រើប្រាស់​មិន​កើត ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុម​ការងារ​ធ្វើ​ការសិក្សា និង​សាងសង់​ឡើង​វិញ​ទៅតាម​បច្ចេកទេស​មួយ​ថ្មី​ដែល​ទំនើប ឆ្លើយតប​ទៅនឹង​គុណភាព​ដី ។ លោក ចាន់ ស៊ី​ណាត ដែល​ជា​នាយក​គម្រោង បាន​ដឹកនាំ​អនុវត្ត​ការងារ​នេះ​ផ្ទាល់ ចាប់ពី​ដំណាក់កាល​ដំបូង រហូត​ទទួលបាន​ជោគជ័យ ដែល​កំពុង​តែ​ផ្តល់​សក្តានុពល​លើ​ផ្ទៃដី​បង្កបង្កើន​ផល​ប្រមាណ ១៥.០០០ ហិកតា (​ធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ​) ។ តាមរយៈ​បច្ចេកទេស​ថ្មី​-​ទំនើប ដែល​ធានា​នូវ​និរន្តរភាព​នៃ​គម្រោង​ដែល​បាន​ប្រើប្រាស់​ពេញបន្ទុក​មកដល់​សព្វថ្ងៃ​នេះ បាន​ធ្វើឲ្យ​គម្រោង​នេះ ក្លាយទៅជា​គម្រោង​គំរូ​មួយ ក្នុង​ចំណោម​បណ្តា​គម្រោង​រាប់​ម៉ឺន​របស់ ADB ដែល​ធ្វើឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ដកស្រង់​បទពិសោធន៍​ជា​បន្តបន្ទាប់​ពី​មន្ត្រី​របស់ ADB ដើម្បី​ទាញ​យក​បទពិសោធន៍ និង​ចំណេះដឹង​ពី​កន្លែង​នេះ ទៅ​អនុវត្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត ។

​លោក Mahbub បាន​ថ្លែងថា ក្នុងនាម​មន្ត្រីជាន់ខ្ពស់​របស់ ADB និង​ក្នុងនាម​រូបលោក​ផ្ទាល់ បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ដឹកនាំ​អនុវត្ត​គម្រោង ប្រព័ន្ធធារាសាស្ត្រ​ខាងលើនេះ ទទួលបាន​ជោគ​ជ័យ​​ដ៏​ធំធេង​យ៉ាងនេះ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×