Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរប្លន់​លុយ​ជិត​២​ម៉ឺន​ដុល្លារ និង​វត្ថុតាង​កាំភ្លើង​២​ដើម បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ក្រុមចោរប្លន់​ប្រដាប់ អាវុធ​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន​៣​នាក់ ដែល​បាន​ប្លន់​ទ្រព្យសម្បត្តិ​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៤​កញ្ញា​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ និង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​តាម​បង្ក្រាប ក្រុមចោរប្លន់​ប្រដាប់ អាវុធ​ចំនួន​២​នាក់ រួម​ទាំង​ដកហូត​បាន​កាំភ្លើង​ខ្លី​ចំនួន​២​ដើម​។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័យ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ទី​១៖ មានឈ្មោះ តាំង រុន អាយុ​៣១​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង និង​ទី​២៖ ឈ្មោះ ឡា ធារ៉ា អាយុ​២៤​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។

វត្ថុតាង​ដកហូត​បាន​រួម​មាន ម៉ូតូ​ចំនួន​២​គ្រឿង (​សេ​១២៥ មួយគ្រឿង និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រឿង​), អាវុធខ្លី​ចំនួន​២​ដើម (​ម៉ាក​រ៉ូឡូ​១​ដើម និង​ម៉េ​អាកុល​ចំនួន​១​ដើម និង​ម្សៅ​ពណ៌​ស​មួយ​កូន​កញ្ចប់​។ ជន​ក្រុម​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨​ថ្មីៗ​នេះ បាន​ប្លន់​ទ្រព្យសម្បត្តិ​ស្ត្រី​ជា​អ្នក​រកស៊ី​រាប់​លុយ នៅក្នុង​ផ្សារ​ឈូក​មាស សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ដក​កាំភ្លើងខ្លី វាយ​ក្បាល​ជនរងគ្រោះ បណ្តាលឱ្យ​បែកក្បាល ដើម្បី​ប្លន់​ទ្រព្យសម្បត្តិ​បាន​ប្រាក់​ដុល្លារ​ចំនួន​១,៧​ម៉ឺន​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​៥​លាន​រៀល​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×